About Me

header ads

ស្ត្រី និង បុរសជើងខ្លាំងចំនួន ៤នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌចំការមន ធ្វើការសុំទោសជាសាធារណៈ

ភ្នំពេញ ៖ បុរសម្នាក់ ស្រីចំនួន ៣នាក់ សរុបគ្នា ៤នាក់ ក្នុងនោះមានបុរសម្នាក់ត្រូវបានឃាត់ខ្លួនកាលពីយប់ និង ស្ត្រីចំនួន ៣នាក់ទៀត ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន កោះហៅអោយចូលខ្លួនមកធ្វើការសុំ ទោសជាសាធារណៈនៅចំពោះមុខលោក ថេង សុថុល ជាអភិបាលខណ្ឌ លោក យិន សាន្ត  អធិការនគរបាលខណ្ឌ និង លោកនាយប៉ុស្តិ៍ រងប៉ូស្តិ៍ផ្សារដើមថ្កូវ កាលពីវេលាម៉ោង ១០ និង ៣០នាទីព្រឹកថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២០។ក្រោយមាន ការប៉ះទង្គិចពាក្យសម្តីគ្នាជាមួយនិងកម្លាំងមានសម្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវកាលពីយប់ នៅពេលដែលពួគេធ្វើខួបកំ ណើតផឹកស៊ី ចាក់ធុងបាស់ច្រៀងឡូឡា បង្ករការរំខានដល់អ្នកជិតខាងប្តឹងអោយចុះទៅជួយធ្វើអន្តរាគមន៍នោះ។



តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹងថា ក្រោយពីកម្លាំងរបស់នគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ក្នុងចំណោមមនុស្សប្រុសស្រីសរុបប្រមាណជាជាង ៣០នាក់ ដែលបានប្រើពាក្យសម្តីជេប្រ មាថ និង ប្រទាញប្រទង់ទៅលើកម្លាំងមានសម្ថកិច្ចមូលដ្ឋាននៅពេលដែលចុះទៅធ្វើការណែនាំបញ្ឈប់ចាក់ធុងបាស់ ច្រៀង ឡូឡារំខានទៅដល់អ្នកដ៏ទៃកាលពីយប់នោះ។នាព្រឹកនេះដែរ កម្លាំងរបស់លោកក៏បានធ្វើការកោះហៅស្រ្តីដែលជាម្ចាស់ កម្មវិធី និង អ្នកចូលរួមជាស្ត្រីដូចគ្នាចំនួន ៣នាក់ទៀត(សរុប ៤នាក់) អោយមកកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីធ្វើការសុំទោសជាសាធារណៈ ចំពោះទង្វើររបស់ពួកគាត់ម្នាក់ៗសុទ្ធតែក្នុងសភាពស្រវឹងស្រាបានធ្វើមកលើកម្លាំង មានសម្ថកិច្ចកាលពីយប់មិញមកនោះ។



តាមប្រភពដដែលបានប្រាប់បន្តទៀតថា កាលពីវេលាប្រមាណជា ១០ និង ១០នាទី យប់ ថ្ងៃទី ២៩ ខែ មិថុនា នៅចំណុចផ្ទះមួយកន្លែង ដែលមានទីតាំង ស្ថិននៅផ្លូវលេខ ៤៩០ កែងផ្លូវ ១៣៥ មានប្រជាពលរដ្ឋ ដែលរស់នៅក្បែរខាងបាននាំគ្នាប្តឹងមកកាន់នគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ អំពីកាចាក់ធុងបាស់បំពងសំ ឡេង និង ស្រែកច្រៀង ឡូឡារំខានដល់ការដេកពួនមិនបាន។កម្លាំងរបស់លោកចំនួន ២នាក់ក៏បានចុះទៅធ្វើការណែនាំ ហាមឃាត់ និង អោយ បញ្ឈប់ការរំខានដល់គេឯងតទៅទៀត ដោយលោកនាយរងប៉ុស្តិ៍ម្នាក់ជាអ្នកណែនាំ និង មន្ត្រីនគរ បាលម្នាក់ទៀតប្រើ ទូរស័ព្ទថត ដើម្បីទុកជាឯកសារនោះ ក៏ស្រាបតែទាំងស្ត្រីជាម្ចាស់ផ្ទះខួបកំណើតនិងភ្ញៀវអ្នកចូលរួមនាំគ្នាជេប្រមាថសម្តី ខ្លាំងៗ និងប្រើកាយវិការមិនសមរម្យទៅលើកម្លាំងមានសម្ថកិច្ចទើបឈានទៅដល់ការឃាត់ខ្លួនបុរសម្នាក់ភ្លាមៗ និង កោះហៅស្រ្តីទាំង ៣នាក់ទៀតមកតែម្តង។


ចំពោះមុខលោក ថេង សុថុល អភិបាលខណ្ឌចំការមន លោក យិន សាន្ត អធិការនគរបាលខណ្ឌ លោកនាយប៉ុស្តិ៍នគរ បាលប៉ុស្តិ៍ និង លោករងប៉ូស្តិ៍ផ្សារដើមថ្កូវ រួមទាំងមន្ត្រីនគរបាលជាច្រើននាក់ទៀត បុរស និង ស្ត្រីទាំង ៤នាក់ (ប្រុស ១នាក់ ស្រី ៣នាក់) ដោយបានដឹងពីទោសកំហុសរបស់ខ្លួនម្នាក់ៗសុទ្ធតែស្រវឹងស្រានោះ ក៏បានធ្វើការសុំទោសជាសាធារណៈ ហើយក៏ត្រូវបានអនុញ្ញាតិអោយវិលត្រឡប់ទៅផ្ទះវិញផងដែរ។