About Me

header ads

រថយន្តដឹកចេកខ្នាតធំមួយគ្រឿងក្រឡាប់ធ្លាក់ផ្លូវ

ខេត្តមណ្ឌលគិរី ៖ រថយន្តដឹកចេកខ្នាតធំមួយគ្រឿងក្រឡាប់ធ្លាក់ផ្លូវបណ្តាលឲ្យអ្នកបើកបរនឹងរួមដំណើររងរបួសចំនួនបីនាក់ ដែលហេតុការណ៏នេះកើតឡើងនៅវេលា ម៉ោង២២និង៤០នាទី ថ្ងៃទី០១ មិថុនា ២០២០  ស្ថិតនៅចំណុចគីឡូម៉ែត លេខ១០១ លើផ្លូវជាតិលេខ៧៦A ភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។​ សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៏ក្រឡាប់ដោយខ្លួនឯង ដែលបង្កឡើងដោយរថយន្ដ ប្រភេទV1 ពាក់ផ្លាកលេខ កំពង់ចាម ៣A-៨៨៤៩ ដឹកចេក ចេញពីក្រុមហ៊ុនវៀតណាម នៅស្រុកលំផាត់ ខេត្តរតនគិរី ដោយនៅក្នុងរថយន្ដមានគ្នាចំនួន៣នាក់ ទី១ឈ្មោះ ថុន ថាន ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅខេត្តព្រះសីហនុ ជាអ្នកបើកបរ រងរបួសស្រាល ដោយគាបជាប់នៅក្នុងកាប៊ីនរថយន្ដ។ ទី២ឈ្មោះ ព្រីម ដេត ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដូនមា ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ជាអ្នករួមដំណើរ រងរបួសជើងខាងស្ដាំ និងដាច់រលាត់ចង្កេះ ដោយបានគាបជាប់ក្នុងកាប៊ីនរថយន្ដ។ ទី៣ឈ្មោះ ខៀវ សារឹទ្ធ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ រស់នៅខេត្តកំពង់ចាម ជាម្ចាស់រថយន្ដ គ្មានរងរបួស ។​ មូលហេតុដែលបង្កគ្រោះថ្នាក់នេះដោយសារអ្នកបើកបរមិនសូវស្គាល់ស្ថានភាពផ្លូវមានចំណោតច្រើន បើកលឿនទើបជួបគ្រោះថ្នាក់បែបនេះ។​ ក្នុងប្រតិបត្តិការណ៏ជួយសង្រ្គោះនេះដែរកម្លាំងអធិការដ្ឋាននគរបាលស្រុកអូររាំង និងប្រជាពលរដ្ឋ បានជួយសង្រ្គោះជនរងគ្រោះដែលគាបជាប់និងកាប៊ីនរថយន្ដ បានដោយជោគជ័យនៅវេលាម៉ោង០២ និង០០នាទីព្រឹក ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ៕