About Me

header ads

ជនពិការក្រីក្រ មានជំងឺរលាកតម្រងនោមធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រូពេទ្យដឹកយកមកព្យាបាលនៅពេទ្យខេត្ត មានលុយតែ២ម៉ឺនគត់ សុំក្តីសណ្តោសពីសប្បុរសជនជួយសង្ក្រោះផង

ខេត្តកំពង់ឆ្នាំង៖ បុរសជនពិការជើងទាំង២ម្នាក់ជាគ្រួសារក្រីក្រ រស់នៅក្នុងភូមិចន្លោះរ៉េន ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ បានរងរបួសនិងពិការក្នុងការងារជាកម្មករសំណង់រយះពេល១២ឆ្នាំហើយ ដោយសារមានជំងឺរលាកតម្រងនោមធ្ងន់ធ្ងរ(នោមឈាម )និងទឹកនោមហូរមករហូតមិនដឹងខ្លួន តាមរយះសំណូមពររបស់ក្រុមអ្នកកាសែតយើង នៅល្ងាចថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២០នេះ លោកវេជ្ជបណ្ឌិត  ទុំ សម្បត្តិ  ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ក៏បានអោយរថយន្តសាមុយរបស់ពេទ្យខេត្ត ទៅដឹកយកអ្នកជំងឺពីលំនៅដ្ឋានមកពិនិត្យជំងឺ និងសំរាកព្យបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។ ប៉ុន្តែអ្វីដែលគួរអោយអាណិតអាសូរនោះ គឺជនពិការ ឈ្មោះ ជា សាវុធ អាយុ៣៦ឆ្នាំ បាននិយាយមុនពេលមកមន្ទីរពេទ្យនោះថា លោកមានប្រាក់តែ២ម៉ឺនរៀលគត់សំរាប់មកដេកពេទ្យ ។
ចំណែកប្រពន្ធជនពិការនេះ ឈ្មោះ ឈិន ធារី អាយុ៣៩ឆ្នាំ មានកូន៣នាក និងឪពុកចាស់ម្នាក់ក្នុងបន្ទុកនៅផ្ទះបាននិយាយថា គាត់គ្មានលុយទេ គឺថ្ងៃស្អែកនឹងយកក្រឡាន ដែលប្តីនិងកូនខំធ្វើ ដើរលក់បើលក់ដាច់ទើបកូននិងឪពុកមានបាយនិងម្ហូបហូប ។





ដោយឡែក បុរសជាប្តីបានបន្តថា  រាល់ថ្ងៃមុខរបរដុតក្រឡានលក់ គាត់ជាអ្នកលាយអង្ករដំណើបជាមួយដូងនិងសណ្តែក ដើម្បីច្រកក្រឡាននិងដុតលក់ បើគាត់ទៅព្យាបាលជំងឺដេកពេទ្យខេត្តយូរនោះ ប្រពន្ធកូននិងឪពុកពិតជាដាច់ពោះ  ព្រោះប្រពន្ធនិងកូនគាត់ អត់ចេះលាយអង្ករដុតក្រឡានលក់ដូចគាត់ទេ ។ ហេតុនេះហើយគាត់សំណូមពរដល់សប្បុរសជន ជួយឧបត្ថម្ភសង្គ្រោះក្រុមគ្រួសារគាត់ ក្នុងពេលរូបគាត់មានជំងឺកំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្តដោយក្តីអនុគ្រោះផង។ ទាក់ទងនិងជំងឺតម្រងនោមរបស់ជនពិការនេះ លោកគ្រូពេទ្យនៅក្នុងអាគារទទួលព្យាបាលជំងឺដំ បូង របស់មន្ទីពេទ្យបង្អែកខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី១៨ ខែវមិថុនា ក្រោយពេលពិនិត្យ និងពិគ្រោះអាការៈជំងឺជាមួយអ្នកជំងឺ បានអោយដឹងថា អ្នកជំងឺមានដុំក្នុងពោះ១ដុំធំ ដែលមិនដឹងថាដុំក្នុងពោះនោះជាសាច់កាចឬស្លូតឡើយ ហើយអ្នកជំងឺមានសំពាធឈាមឡើងខ្ពស់គឺ១៦លើ៨ ។  ចំណែកការហូរទឹកនោមមករហូតរយះពេល១២ឆ្នាំមកហើយមិនដឹងខ្លួននេះ គឺមកពីការរលាកតម្រងនោមធ្ងន់ធរ គឺតម្រងនោមធ្លុះធ្លាយដូចរូបផែនដីក្នុងឋានព្រះច័ន្ទអញ្ចឹង ។





ចំណែកការពិការជើងទាំង២នេះ ដោយសារដុំថ្មធ្លាក់ត្រូវឆ្អឹង ជំនីនោះ គឺបណ្តាលមកពីរបួសសរសៃខួរឆ្អឹងខ្នង គឺស្ពៀតសរសៃណាមួយមិនបានព្យាបាលទាន់ពេលវេលា ទើបបណ្តាលអោយពិការជើងទាំង២បែបនេះ។ ដូច្នេះចំពោះអាការៈជំងឺទាំងអស់ខាងលើនេះ ក្រុមគ្រូពេទ្យជំនាញ នឹងត្រូវបូបឈាម ធ្វើអេកូ និងថតកាំរស្មីមើលសសៃប្រសាទខួរក្បាល មើលសាច់ក្នុងដុំពោះបន្ថែមទៀត ទើបសន្និដ្ឋានប្រភេទជំងឺទាំងអស់នេះបាន ដើម្បីធ្វើការព្យាបាល ។ ដោយឡែក លោកវេជ្ជបណ្ឌិត ទុំ សម្បត្តិ  ប្រធានមន្ទីរពេទ្យបង្អែកខត្តកំពង់ឆ្នាំង បាននិយាយថា ចំពោះអ្នកជំងឺជាជនពិការនេះ ក្រុមគ្រូពេទ្យខេត្ត និងយកចិត្តទុកដាក់ព្យាបាលអោយអស់លទ្ធភាពដែលមាន ចំណែកការខ្វះខាតមួយចំនួនលើជីវភាពអ្នកជំងឺ មន្ទីរពេទ្យនឹងជួយឧបត្ថម្ភ ដោយមិនរើសអើងអ្នកក្រីក្រនោះឡើយ៕