About Me

header ads

ធានាគារជីបម៉ុងសាខាបាត់ដំបងនិងជំរុញកំណើនសេដ្ឋកិច្ចក្នុងខេត្តនេះ

(បាត់ដំបង):ធនាគារជីបម៉ុងបានសម្ភោធដាក់ឲ្យដំណើរ ការជាផ្លូវការ ធនាគារជីបម៉ុងសាខាខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី 5 មិថុនាឆ្នាំ 2020 ក្រោមអធិបតីភាពឯកឧត្តមជាចាន់តូ ទេសាភិបាល នៃធនាគារជាតិនៃកម្ពុជា ដើម្បីចូលរួមជួយបង្កើតកំណើនសេដ្ឋកិច្ចក្នុងខេត្តនេះ។



ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនជីបម៉ុងនិងជាភាគទុនិក(ម្ចាស់ភាគហ៊ុន) នៃធនាគារជីបម៉ុង លោកឧកញ៉ា លាង ឃុន បានមាន ប្រសាសន៍ថា:វត្តមានធនា គារជីបម៉ុងក្នុងខេត្តបាត់ ដំបងនិងជួយគាំពារផ្នែកហិរញ្ញវត្ថុដល់ម្ចាស់ក្រុមហ៊ុនផ្សេងៗសហគ្រាសនិងសិប្បកម្មពាណិជ្ជករ និងពលរដ្ឋទូទៅដើម្បីពង្រីកមុខរបររបស់ពួកគេជាពិសេស ទទួលបានភាពងាយស្រួលក្នុងការធ្វើចរន្តសាច់ប្រាក់ផ្សេងៗ។


លោក ឧកញ៉ា លាង ឃុនបានមានប្រសាសន៍បន្ថែមថាធនាគារ ជីប ម៉ុង ក៏ប្ដេជ្ញាបន្តអភិវឌ្ឍខ្លួនឲ្យក្លាយជាធនាគារឌីជីថលដើម្បីបម្រើសេវាហិរញ្ញវត្ថុកាន់តែងាយស្រួលជូនដល់អតិថិជនទាំងអស់នៅក្នុងខេត្តបាត់ដំបង។    ការបោះ ជំហានរបស់ធនាគារជីប ម៉ុង មកកាន់ខេត្តបាត់ដំបងដែលជាសាខាទី ៨ និងជួយជំរុញសេដ្ឋកិច្ចក្នុងខេត្តនេះឲ្យកាន់តែរីកចម្រើនតាមរយៈការផ្ដល់ជូនពលរដ្ឋក្នុងខេត្តនេះនូវផលិតផលនិងសេវាកម្មដ៏សំបូរបែបដូចជាឥណទានពាណិជ្ជកម្មឥណទានផ្ទាល់ខ្លួនបញ្ជីមានអត្រាការប្រាក់ខ្ពស់ ការទូ ទាត់ ឬធ្វើចរន្តសាច់ប្រាក់ផ្សេងៗ តាមកម្មវិធីទូរសព្ទBank Bank!ព្រមទាំងភ្នាក់ងារធនាគារដែលអាច ដកប្រាក់ ដាក់ប្រាក់ផ្ទេរប្រាក់និងទទួលបានកម្ចីយ៉ាងងាយបំផុត។
គួរបញ្ជាក់ថា ត្រឹមរយៈពេលជាងមួយឆ្នាំតែប៉ុណ្ណោះធានាគារជីបម៉ុងបានពង្រីកសាខាបាន 8 ទីតាំង ភ្នាក់ងារធនាគារ50ទីតាំងនិងគ្រោងពង្រីកភ្នាក់ងារឲ្យបាន 500 ទីតាំងក្នុងឆ្នាំនេះ ព្រមទាំងម៉ាស៊ីនអេធីអឹមដាក់និងដកប្រាក់ជាច្រើនកន្លែងផងដែរ។