About Me

header ads

ម្នាក់ជាប់ខ្នោះម្នាក់ដេកពេទ្យលើករណីហឹង្សារនៅស្រុកថាឡាបរិវ៉ាត់

ស្ទឹងត្រែងៈកម្លាំងអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់បានឃាត់ខ្លួនជនសង្ស័យម្នាក់លើករណីហឹង្សាដោយជនបង្កទប់ចិត្តមិនបានហើយចាប់បោកជនរងគ្រោះបណ្តាលអោយមុតនិងកាំបិតចុងស្រួចរងបួសធ្ងន់ ខណៈដែលជនរងគ្រោះបានយកដំបងវាយក្បាលនិងច្របាច់កជនបង្កមុន ដោយមិនដឹងមូលហេតុ។​ ហេតុការណ៏នេះបានកើតឡើងកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ សមត្ថកិច្ចអោយដឹងថាជនសង្ស័យដែលកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមានឈ្មោះ  ឈុន ដាំ ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ ហើយជនរងគ្រោះមានឈ្មោះ ណៃ សេត ភេទប្រុស អាយុ៤៤ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ ( របួសត្រង់ពោះ) ត្រូវបានបញ្ចូនទៅកាន់មន្ទីពេទ្យបង្អែកខេត្ត។
សមត្ថកិច្ចបន្តថាបើយោងតាមចំលើយជនសង្ស័យ មូលហេតុ បណ្តាលអោយមានហឹង្សាកើតឡើងគឺដោយ សារជនរងគ្រោះដើរមកដល់កន្លែងជនសង្ស័យផឹកស្រាហើយយកដំបងវាយលើក្បាលរបស់ជនបង្ករនិងច្របាច់ករជនបង្ករដោយពុំដឹងមូលហេតុ ពេលនោះជនបង្ករបានចាប់បោកជនរងគ្រោះទៅលើគ្រែរ បណ្តាលអោយប៉ះទៅនិងកាំបិតចុងស្រួចរបួសចំពោះតែម្តង។ ក្រោយកើតហេតុកម្លាំងបានឃាត់ខ្លួនជនសង្ស័យទៅសាកសួររួចបញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្ត។