About Me

header ads

ស្រ្តីមេម៉ាយក្រីក្រមានជម្ងឺរ៉ាំរៃជាង២០ឆ្នាំ ពេលនេះកំពុងខ្វះខាតក្នុង១ថ្ងៃស៊ីឈ្នួល ចាក់កណ្តាប់ចង្អេរអោយគេបានតែ៣៥០០រៀលប៉ុណ្ណោះ ស្នើសុំសប្បុរសជនមេត្តាជួយសង្គ្រោះផង

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋ រស់នៅភូមិគ្រួស ឃុំរលាប្អៀរ ស្រុករលាប្អៀរ  ដោយពនិត្យឃើញស្ត្រីមេម៉ា យក្នុងភូមិ ម្នាក់ មានជីវភាពក្រីក្រហើយជំងឺរ៉ាំរ៉ៃយូរឆ្នាំ កំពុងមានការខ្វះខាតយ៉ាងខ្លាំងដោយសារពុំអាចធ្វើការងារចិញ្ចឹមខ្លួនបាន ពួកគាត់បានសំណូមពរអោយក្រុមអ្នកយកព័ត៌យើងជួយចុះទៅយកព័ត៌មាន ដើម្បីជួយអំពាវនាវដល់សប្បុរសជន មេត្តាជួយសង្គ្រោះគាត់ដោយក្រីសណ្តោសប្រណីផងចុះ ។

នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ជួបជាមួយក្រុមអ្នកយកព័ត៌មានយើង  ស្រ្តីមេម៉ាយ ឈ្មោះ ស៊ិន សាន អាយុ៥៦ឆ្នាំ បាននិយាយរៀបរាប់អំពីទុក្ខលំបាកក្នុងជីវិតគាត់ទាំងទឹកមុខស្រងូតថា៖ គាត់បានមាជម្ងឺរ៉ាំរៃជាង២០ឆ្ឆ្នាំហើយ និងនៅពេលគាត់មានផ្ទៃពោះបាន៤ខែ ប្តីគាត់ក៏បានចុះទៅចោលគាត់បាត់ទៅ ។

 ក្នុងរយះពេលដែលគាត់មានជម្ងឺរ៉ាំរៃនេះ គាត់បានលក់ដីលក់ផ្ទះ លក់ស្រែមើលខ្លួនអស់ទៅហើយ តែជម្ងឺរ៉ាំរៃនេះនៅតែមិនបានធូឬស្រាលឡើយ រហូតមកដល់ពេលនេះ គាត់គ្មានផ្ទះស្នាក់អាស្រ័យសម្រាប់ជ្រកកោនទេ ។

 ក្រោយមកបានបងប្អូននៅក្នុងភូមិអាណិតអាសូរ អោយខ្ទមចាស់មួយស្នាក់នៅ តែខ្ទមចាស់នេះ បានពុកផុយបាក់បែក មិនអាចឡើងទៅរស់នៅលើផ្ទះបានឡើយ គឺគាត់ដេកនៅតែក្រោមខ្ទមនោះតែប៉ុណ្ណោះ ។

ដោយឡែកមួយរយះចុងក្រោយនេះ ជំងឺរ៉ាំរៃបានធ្វើទុក្ខអោយគាត់ចេះតែស្គមរីងរៃ ៗនិងគ្មានអ្វីហូបចុកគ្រាប់គ្រាន់ឡើយ  ដោយពេលនេះក្នុង១ថ្ងៃគាត់អាចស៊ីឈ្នួលចាក់កណ្តាប់ចង្អេរអោយអ្នកស្រុក បាន៥ ក្នុង១ៗ បានថ្លៃឈ្នួល៧០០រៀល ដែលក្នុង១ថ្ងៃរកបានប្រាក់តែ៣៥០០រៀលតែប៉ុណ្ណោះ និងថ្ងៃខ្លះធ្វើមិនកើតក៏បានអ្នកស្រុកហុចបានទឹកជួយចិញ្ចឹមទៅ ។

 ចំណែកកូនប្រុសម្នាក់ពេលនេះអាយុ២០ឆ្នាំ ដោយឃើញគាត់មានជម្ងឺរ៉ាំរៃគ្មានប្រាក់កាសចិញ្ចឹមកូន ទើបពូមីងវានៅក្នុងភូមិ ក៏បានជួយយកវាទៅចិញ្ចឹមផងដែរ តែកូនគាត់ពុំមានកាងារអីធ្វើជួយចិញ្ចឹមគាត់ឡើយក្រោយពីប្រឡងជាប់បាក់ឌុបរួច ។

ចំណែក ស្តី្រឈ្មោះ ជា លីណា ជាអ្នកអោយកូនខ្ទមស្ត្រីមានជម្ងឺរ៉ាំរ៉ៃខាងលើស្នាក់អាស្រ័យ បាននិយាយអោយដឹងថា៖  បងស្រី ស៊ិន សាន ពិតជាក្រីក្រពិតមែន និងពេលនេះគ្មានកម្លាំងកំហែងរកស៊ីធ្វើការចិញ្ចឹមខ្លួនបានឡើយ ។

ចំណែកកូនខ្ទមដែលគាត់ស្នាក់នៅក៏ពុកផុយធ្លុះធ្លាយទៀត មិនអាចឡើងទៅខាងលើបានឡើយ ។

ដូច្នេះរូបគាត់ ក៏ដូចអ្នកស្រុកក្នុងភូមិ គោរពស្នើសុំអាជ្ញាធរពាក់ពន្ធ និងសប្បុរជននៅទីជិតឆ្ងាយដែលមានទឹកចិត្តសប្បុរស  មេត្តាជួយសង្គ្រោះការខ្វះខាត ជូនគាត់ជាស្តីក្រីក្រ និងមានជម្ងឺរ៉ាំរ៉ៃ ដោយសេចក្តីអនុគ្រោះផងចុះ  ៕

ដោយ សុក្ខារិន