About Me

header ads

ស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់ខណៈជិះម៉ូតូបុកជាមួយរថយន្ត

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯម្នាក់ទៀតបានរងរបួសធ្ងន់ធ្ងរ នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើតឡើងនៅលើមហាវិថីឈ្នះឈ្នះ ត្រង់ចំណុចមុខក្លិបវាយកូនហ្គោលរ៉ូយ៉ាល់ភ្នំពេញ ក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យុវជនដែលស្លាប់ឈ្នោះ  ប៊ឹន​​ ឃីម​​ អាយុ២១​ឆ្នាំ រីឯយុវជនដែលរងរបួសឈ្មោះ ចក់ រ៉ាស៊ីន​​  អាយុ២១ឆ្នាំ ពួកគេមានមុខជារបរកម្មករចាក់លូ នៅការដ្ឋានមួយស្ថិតនៅក្នុងភូមិពង្រ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅភូមិថ្មី ឃុំចំបក់​​​ ស្រុកស្វាយជ្រុំ      ខេត្តស្វាយរៀង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ នៅមុនពេលកើតហេតុជនរងគ្រោះទាំង២នាក់បានជិះម៉ូតូគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FV -9071 ធ្វើដំណើរ ក្នុងទិសដៅពីជើងទៅត្បូង។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុវាបវាក់ជាមួយរថយន្ត ​Lexus RX300 ពណ៍ទឹកមាស១គ្រឿង ពាក់ស្លាកលេខ កណ្តាល​2A -9358 ដែលធ្វើដំណើពីលិចទៅកើតចេញពី ក្លិបវាយកូនហ្គោល រ៉ូយ៉ាល់ ភ្នំពេញ ។ហើយដោយគេចមិនទាន់ក៏បានបុកជាមួយរថយន្ត បណ្តាលឲ្យស្លាប់ម្នាក់ក្រោមរថយន្ត និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់មកត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗតែម្ដង។

ក្រោយកើតហេតុអ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួន ហើយនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យបានរាយការណ៍ជូននគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញចុះទៅធ្វើការវាស់វែងនិងនាំយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយ ចំណែកអ្នកបើកបររថយន្តក៏ត្រូវបាននាំទៅកាន់ការិយាល័យនោះដែរ៕