About Me

header ads

បុរសម្នាក់តខ្សែភ្លេីងឆក់យកត្រីខុសបច្ចេកទេសស្លាប់នៅស្រុកអង្គស្នួល

កណ្តាល  ៖  បុរសម្នាក់បានយកឌុយដោតចរន្តអគ្គិសនីមកឆក់ត្រីបណ្តាលឱ្យឆក់ខ្លួនឯងស្លាប់
កើត‌ឡេីងនាថ្ងៃ‌ទី០២ ខែមិថុនាឆ្នាំ២០២០ នៅវេលាម៉ោងប្រហែល៨និង២០នាទីនៅចំណុចត្រពាំងទឹកជិតស៉ីទែនក្រោយផ្ទះចម្ងាយប្រហែល១០ម៉ែត្រ  ស្ថិតនៅភូមិព្រៃផ្ចឹក២ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។


ប៉ូលិសនិយាយថា  ជនរងគ្រោះ‌ ឈ្មោះ រិន វិបុល ភេទប្រុស អាយុ៤០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ នៅភូមិរូង ឃុំចក ស្រុករំដួលខេត្តស្វាយរៀង។វត្ថុតាងមានខ្សែភ្លើងប្រវែង២៥ម៉ែត្រនិងដងឫស្សីប្រវែង២ម៉ែត្រ មានចងដែកស្នរជាប់ជាមួយ សម្រាប់ឆក់ត្រី។

តាមការសួរបំភ្លឺសាក្សីជាប្រពន្ឋឈ្មោះ ឃីម ណារី ភេទស្រីអាយុ៣២ឆ្នាំសញ្ជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ នៅភូមិ ឃុំកើតហេតុខាងលើ បានប្រាប់ឱ្យដឹងថា  ខ្លួននិងជនរងគ្រោះនៅជាមួយគ្នាប្រហែលម៉ោង៧និង១០នាទី  ពេលនោះជនរងគ្រោះប្រាប់ខ្លួនទៅដើររកត្រីនិងកង្កែប  ។ មួយសន្ទុះធំស្រាប់តែមានគេរត់មកប្រាប់ថាជនរងគ្រោះបានតខ្សែភ្លើងឆក់ត្រីឥឡូវឆក់ខ្លួនឯងហើយ ។

ពេលនោះខ្លួនក៏រត់ទៅមើលឃើញជនរងគ្រោះឆក់មែន  ខ្លួនក៏ទាញជនរងគ្រោះចេញពីខ្សែភ្លើង ហើយខ្លួនក៏យកជនរងគ្រោះមកកប់ដីខ្សាចដើម្បីឱ្យជនរងគ្រោះដឹងខ្លួនវិញ តែជនរងគ្រោះនៅតែមិនដឹងខ្លួនព្រោះជនរងគ្រោះបានស្លាប់ទៅហើយ។

ក្រោយមកសមត្ថកិច្ចផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ ស្រុកអង្គស្នួល បានចុះមកដល់កន្លែងកើតហេតុ ដោយមានការចូលរួមប៉ុស្តិ៍រដ្ឋបាល ឃុំសំរោងលើ លោកក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យ មេភូមិនឹងប្រពន្ឋបង ប្អូន នៃសពបានធ្វើការពិនិត្យលើជនរងគ្រោះ ឃើញថាពុំមានស្លាកស្នាម
អ្វីទេ។

តាមការសន្និដ្ឋាន  យោងតាម លោកគ្រូពេទ្យនិងជំនាញ ជនរងគ្រោះដោយសារតចរន្តអគ្គិសនីឆក់ត្រី បណ្តាលឲ្យឆក់ខ្លួនឯងស្លាប់។ សពបានប្រគល់ជូនក្រុមគ្រួសារ  ជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ ភាវុន