About Me

header ads

កម្មវិធីប្រគល់ពានរង្វាន់អូស្ការប្រចាំឆ្នាំ២០២១ ត្រូវបានផ្លាស់ប្តូរគម្រោងរៀបចំនៅខែមេសា ឆ្នាំក្រោយនេះ ដែលបណ្តាលមកពីឧស្សាហកម្មភាពយន្តបានទទូលរងប៉ះពាល់ ដោយជំងឺកូវីដ១៩

កម្មវិធីប្រគល់ពានរង្វាន់ដល់ស្នាដៃភាពយន្តល្អបំផុតប្រចាំឆ្នាំ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២១ បើតាមគម្រោងបានកំណត់កាលវិភាគទៅកាន់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២១។ ដោយមូលហេតុនៃការរីករាលដាលជំងឺកូវីដ១៩ ធ្វើឱ្យរោងភាពយន្តទូទាំងពិភពលោកត្រូវបានបិទទ្វារចាប់ពីពាក់កណ្តាលខែមីនា ស្របពេលដែលការផលិតខ្សែភាពយន្តក៏ត្រូវបានបញ្ឃប់ដូចគ្នា។




ហេតុដូច្នេះហើយ សភារៀបចំកម្មវិធី បានពន្យាពេលការចាក់បញ្ចាំងសម្រាប់ខ្សែភាពយន្តដើម្បីមានសិទ្ធិទទួលការតែងតាំងក្នុងកម្មវិធីពានរង្វាន់អូស្ការដល់ថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ ២០២១ ចាប់ពីចុងខែធ្នូឆ្នាំ ២០២០ នេះតទៅ។ កាលបរិច្ឆេទថ្មីសម្រាប់ពានរង្វាន់អូស្ការនេះ ត្រូវបានគេរំពឹងថា នឹងជំរុញឱ្យការប្រគល់ពានរង្វាន់មាស និងកម្មវិធីប្រគល់ពានរង្វាន់ផ្សេងទៀត នឹងអាចដំណើរការព្រឹត្តិការណ៍របស់ពួកគេឡើងវិញផងដែរ។




ហូលីវូដ សង្ឃឹមថាខ្សែសង្វាក់រោងភាពយន្តខ្នាតធំ នឹងបើកដំណើរការឡើងវិញនៅចុងខែកក្កដា នៅខណៈដែលខ្សែភាពយន្តបែបភ័យរន្ធត់រឿង "Tenet" និងខ្សែភាពយន្តមូឡាន "Mulan" គ្រោងនឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះដូចគ្នា។

វីដេអូពីៈ Reuter