About Me

header ads

លោក​ វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ដឹកនាំកម្លាំង ចុះរុះរើសំយ៉ាបដែលសង់រំលោភលើផ្លូវ

ភ្នំពេញ៖ អាជ្ញាធរសង្កាត់ចោមចៅទី៣ បានចុះទៅរុះរើសំយ៉ាបផ្ទះរួមជាមួយតូបលក់ដូរ ដែលប្រជាពលរដ្ឋមួយចំនួនបានសង់រំលោភលើផ្លូវសាធារណៈ បន្ទាប់ពីការជូនដំណឹងឲ្យរុះរើច្រើនដងមិនព្រមរុះ ។សកម្មភាពនោះបានធ្វើឡើង កាលពីវេលារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវបេតុង ខាងមុខរោងចក្រម៉ែននោង ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អាជ្ញាធរសង្កាត់ចោមចៅទី៣បាននិយាយថា  ដែលបងប្អូនប្រជាពលរដ្ឋដែលជាអាជីវករមួយចំនួនបសនយកចំណីផ្លូវខាងលើធ្វើជាចំណាប់ខ្មាំង សង់តូបលក់ដូរ ផ្ទះ និងសំយ៉ាបផ្ទះរំលោភលើផ្លូវដើម្បីធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយមិនបានគិតពីផលប៉ះពាល់ដល់អ្នកដ៏ទៃឡើយ។ ដែលជាហេតុបង្កឲ្យមានការស្ទះចរាចរណ៍ ព្រោះតែផ្លូវតូចចង្អៀតពិបាកក្នុងការធ្វើដំណើរទាំងទៅទាំងមក ជាពិសេសបង្កការក្ដៅក្រហាយដល់អ្នកដ៏ទៃគ្រប់ៗគ្នា ចំណែកអាជ្ញាធរក៏មានការព្រួយបារម្ភខ្លាចប្រឈមនិងការយឺតយ៉ាវក្នុងការសង្រ្គោះខណៈពេលមានឧប្បត្តិហេតុកើតឡើងដោយប្រការណាមួយផងដែរ។

ប្រភពដដែលបានបន្តទៀតថា ដោយមើលឃើញពីការលំបាកនេះហើយទើបកន្លងមកមុននិងឈានដល់ពេលរុះរើអាជ្ញាធរបានជូនដំណឹងឲ្យពួកគាត់រុះរើជាច្រើនលើករួចមកហើយប៉ុន្តែពួកគាត់មិនព្រម ទើបពេលនេះអាជ្ញាធរដាក់កម្លាំងចុះធ្វើការរុះរើ ហើយពួកគាត់ក៏ស្នើរសុំឲ្យផ្អាកសិនរង់ចាំពួកគាត់រុះរើដោយខ្លួនឯងវិញ។ទន្ទឹមនិងនេះអាជ្ញាធរសង្កាត់ចោមចៅទី៣ ក៏សូមសំណូមពរដល់បងប្អូនអាជីវករទាំងអស់ដែលលក់នៅតាមបណ្តោយផ្លូវបេតុងខាងលើ សូមមេត្តជួយសហការនិងរៀបចំទាំងអស់គ្នាដើម្បីឲ្យមានភាពកាន់តែល្អប្រសើរឡើង និងងាយស្រួលក្នុងការធ្វើដំណើរទាំងអស់គ្នា៕