About Me

header ads

ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៨ គ្រួសារ នៅឃុំរំចេក ស្រុកមេមត់ ទទួលអំណោយមូលនីធិសមធម៌សហគមន៍

( ត្បូងឃ្មុំ ):
បន្ទាប់ពីអាជ្ញាធរស្រុកមេមត់ បានទទួលការណែនាំពីអាជ្ញាធរខេត្ត ភ្លាមៗ
នៅព្រឹកថ្ងៃទី ១០ ខែមិថុនាឆ្នាំ ២០២០ បានចាត់ឲ្យលោកស្រី សុខ ណារិទ្ធ មេឃុំរំចេក រួមដំណើរដោយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិ ចុះសួរសុខទុក្ខ និងនាំយកអំណោយមូលនីធិសមធម៌សហគមន៍ ចែកជូន ដល់ខ្នងផ្ទះប្រជាពលរដ្ឋរងគ្រោះ ដោយធម្មជាតិខ្យល់កន្រ្តាក់ចំនួន ៨ គ្រួសារ ក្នុងភូមិសុខសាន្ត ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។





លោកស្រីមេឃុំ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងការណែនាំ ពីអាជ្ញាធរខេត្ត ស្រុក សូមឲ្យប្រជាពលរដ្ឋទាំងអស់នៅពេល មេឃជិតមានភ្លៀង ផ្គរន្ទះ ត្រូវរកកន្លែងសុវត្ថភាពជ្រក ដើម្បីកុំអោយមានគ្រោះថ្នាក់ ។ជាមួយគ្នានោះដែរ លោកស្រី ក៏បានផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ថ្នាក់ដឹកនាំខេត្ត ស្រុក ឃុំ ភូមិ បន្តទប់ស្កាត់បង្ការកុំអោយឆ្លងមេរោគកូវីដ១៩ ជាពិសេសបងប្អូន ដែលមកពីក្រៅប្រទេស ចូលមកប្រទេសយើងវិញ ត្រូវប្រកាន់ខ្ជាប់នូវអនាម័យ អោយបានខ្ជាប់ខ្ជួន និងត្រូវដាក់ខ្លួនអោយនៅដាច់ដោយឡែកចំនួន ១៤ ថ្ងៃពីក្រុមគ្រូសារ បងប្អូន ដើម្បីចូលរួមទប់ស្កាត់ការពារការរីករាលដាលនៃជម្ងឺកូវីដ១៩ ។អំណោយទាំងនោះ ក្នុងមួយគ្រួសារ ទទួលបានថវិការមួយចំនួន សារ៉ុង ក្រម៉ា អាវយឺត និងសាប៊ូដុំផងដែរ ៕