About Me

header ads

ចោរ២នាក់វាយប្លន់ស្ត្រីជាអ្នកលក់បន្លែអស់ប្រាក់ជាច្រេីន នៅខណ្ឌច្បារអំពៅ

ភ្នំពេញ៖ ស្ត្រីម្នាក់បានត្រឹមតែមកដាក់ពាក្យបណ្តឹងតែប៉ុណ្ណោះ បន្ទាប់ពីត្រូវបានក្រុមចោរធ្វើសកម្មភាពវាយប្លន់បានសម្រេចយកលុយ ហេីយនាំគ្នាជិះម៉ូតូគេចខ្លួន បាត់ស្រមោល ដោយមិនមានការរំខានដល់សមត្ថកិច្ច នោះឡេីយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៤និង ៣០ នាទី ទៀបភ្លឺថ្ងៃទី៣ ខែមិថុនាឆ្នាំ២០២០ នៅចំណុចស្ពានថ្មតាមបណ្តោយផ្លូវបេតុង ភូមិកោះនរាហ៍ សង្កាត់ និរោធ ខណ្ឌ ច្បាអំពៅ រាជធានីភ្នំពេញ។


ស្ត្រីរងគ្រោះមានឈ្មោះ ហន ហៀង អាយុ ៣៣ឆ្នាំ មុខរបរលក់បន្លែ ជិះម៉ូតូហុងដាវ៉េវ ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ1DD-3264 ។ចំណែកឯម៉ូតូ ក្រុមជនសង្ស័យដែលបន្សល់ ទុកនៅកន្លែងកើតហេតុម៉ាកsuzukiឡែត ពណ៌ទឹកប្រាក់លាយទឹកមាស ពាក់ស្លាក លេខ បាត់ដំបង1A-4678 ។

យោងតាមសម្ដី ស្ត្រីរងគ្រោះបានរៀបរាប់ ប្រាប់ឲ្យដឹងថា រូបគាត់បានជិះម៉ូតូចេញពីផ្ទះក្នុងគោបំណងទៅទិញបន្លែនៅផ្សារច្បារអំពៅ យកមកលក់នៅផ្ទះ ដោយដាក់លុយក្នុងកាបូបចំនួន ១.៣០០.០០០៛ (១លាន៣សែនរៀល ) និងទូរស័ព្ទដៃមួយគ្រឿងម៉ាក សាមសុង ដោយជិះម៉ូតូតាមបណ្តោយផ្លូវបេតុង (កោះនរាហ៍) ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមកកៀកគាត់រួចយកមួកសុវត្ថិភាពវ៉ៃមកលើគាត់។

ភ្លាមៗនោះរូបគាត់ បានស្រែកឆោឡោថា ចោរៗ ពេលនោះជនសង្ស័យម្នាក់បានទាញកាបូប របស់គាត់ ដែលគាត់ដាក់ទាក់នៅនិងកម៉ូតូបណ្ដាលឱ្យដួលរងរបួសរលាត់ដៃជើង ព្រមទាំងដួលម៉ូតូរបស់ជនសង្ស័យផងដែរ ហើយគាត់ក៏ស្រែកខ្លាំងឡើងៗថាចោរៗថែមទៀត ហើយជន សង្ស័យក៏បាន វាយគាត់និងមួកសុវត្ថិភាព បន្ថែមទៀត ស្របពេលនោះក៏មាន ប្រជាពល រដ្ឋបានចេញមកព្រោងព្រាត ឃើញដូច្នោះជនសង្ស័យភ័យរត់ឡើងជិះម៉ូតូបក្ខ ពួករបស់គេ ព្រមទាំងយកកាបូបលុយ គេចខ្លួនបាត់ ដោយបន្សល់ទុកម៉ូតូមួយគ្រឿង និងមួកសុវត្ថិភាពចំនួន៣ នៅ កន្លែងកើត ហេតុ។

ក្រោយពេលកើតហេតុស្ត្រីរងគ្រោះឈរ ស្រឡាំងកាំងសោកស្ដាយទ្រព្យសម្បត្តិនិងទ្រោម ខ្លួនព្រោះក្រុមចោរវាយ ឯកម្លាំងសមត្ថកិច្ច បានត្រឹមតែមកយកម៉ូតូជនសង្ស័យនឹងនាំជនរងគ្រោះទៅ ដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល និរោធ តែប៉ុណ្ណោះ ៕


ចិត្រា