About Me

header ads

ពលរដ្ឋអ្នកភូមិកំពុងសំណាញ់ ក្រៅពីនេសាទ ពួកគាត់បន្ថែមរបរមួយទៀតគឺដកព្រលឹតទៀត ដើម្បីបង្កើនប្រាក់ចំណូល

ប្រជាពលរដ្ឋជាច្រើនគ្រួសារ  រស់នៅភូមិកំពង់សំណាញ់  ឃុំមៀន  ស្រុកព្រៃឈរ  ភាគច្រើនជាប្រជានេសាទ  បន្ទាប់របរមួយនេះពួកគាត់នាំគ្នាដកព្រលឹតលក់បន្ថែមទៀត  ដើម្បីបង្កើនប្រាក់ចំណូលបន្ថែមសម្រាប់ទ្រទ្រង់ជីវភាពឲ្យកាន់តល្អប្រសើរឡើងមួយកំរិតទៀត។ អ្នកភូមិកំពុងសំណាញ់  ស្ថិតក្នុង ឃុំមៀន  ស្រុកព្រៃឈរ  គ្រួសារភាគច្រើនជាអ្នកប្រជានេសាទ  និងធ្វើស្រែចំការ  ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ  ខណៈតំបន់នេះជាវាលទំនាប  និងទទួលរងគ្រោះទឹកជំនន់ជន់លិចជារៀងរាល់ឆ្នាំ ។

ពលរដ្ឋក្រៅពីប្រកបរបរនេសាទ  និងធ្វើស្រែចំការ  ពួកគេឆ្លៀតពេលនាំគ្នា  ដកព្រលឹត  យកមកលក់  បន្ថែមទៀត  ដើម្បីជួយសម្រួលនូវជីវភាពគ្រួសារ  បានមួយចំណែកទៀតផង។ ប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា  ដំណាំព្រលឹតនេះ  គឺដុះក្នុងបឹងធំ  ដែលពលរដ្ឋត្រូវធ្វើដំណើរតាមទូកម៉ាស៉ីនទៅដកដោយប្រើប្រាស់ពេលជិតមួយម៉ោង ទើបដល់កន្លែងដកព្រលឹត។ពលរដ្ឋបានបញ្ជាក់បន្ថែមទៀតថា  ព្រលឹតពេលដករួចត្រូវយកមកវេចខ្ជប់ដាក់ថង់  ដោយក្នុងមួយថង់លក់ចេញចាប់ពី៥០០០រៀលទៅ៦០០០រៀល  តាមទីផ្សារសំបូរបន្លែឬអត់  និងងាយស្រួលដោយមានឈ្នួញកណ្តាលមកទទួលទិញដល់កន្លែងតែម្តង។

គូសបញ្ជាក់ផងដែរថា  អ្នកភូមិកំពុងសំណាញ់  ឃុំមៀន  បើទោះបីតំបន់នេះទទួលរងគ្រោះដោយទឹកជំនន់ក៍ដោយ  តែអាជ្ញាធរយកចិត្តទុកដាក់នូវសុខទុក្ខរបស់អ្នកភូមិនេះជានិច្ច  ខណៈបច្ចប្បន្នមានផ្លូវងាយស្រួលធ្វើដំណើរ  និងមានបណ្តាញភ្លើងផ្គត់ផ្គង់ពេញភូមិតែម្តង៕