About Me

header ads

កិច្ចប្រជុំស្តីពីការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ លើគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ

កោះកុង៖ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ បានដឹកនំាកិច្ចប្រជុំស្តីពីការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ លើគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ កម្លាំង១៥០ មេហ្កាវ៉ាត់ ដែលស្ថិតក្នុងឃុំឬស្សីជ្រុំ និងឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង។

លោកអភិបាលរងខេត្ត បានមានប្រសាសន៍ថា គម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ ដែលស្ថិតក្នុងឃុំឬស្សីជ្រុំ និងឃុំតាទៃលើ នៃស្រុកថ្មបាំង ខេត្តកោះកុង មានកម្លាំងរហូតដល់ ១៥០ មេហ្កាវ៉ាត់ ដែលជាធុងអគ្គិសនីថ្មីមួយទៀតសម្រាប់ខេត្តកោះកុង ដែលអនុវត្តដោយក្រុមហ៊ុន China National Heavy Machinery Corporation (CHMC)។

ជាមួយគ្នានេះដែរ លោកបានអោយមន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចូលរួមជាមតិយោបល់ និងបង្ហាញអំពីបញ្ហាសំខាន់ដែលជាគន្លឹះ ដើម្បីធ្វើអោយគម្រោងនេះបានសម្រេចលទ្ធផលជាផ្លែផ្កា និងឈានទៅដល់ដំណើរការគម្រោងស្របតាមផែនការ ដែលបានគ្រោងទុក៕






ដោយលីវណ្ណឌី