About Me

header ads

បុរសវ័យ៧៨ឆ្នាំម្នាក់ផឹកស្រាជាប្រចាំស្រវឹងវង្វេងធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងកូនស្រីកំសត់នៅស្រុកស្វាយទាប

ខេត្តស្វាយរៀង៖បុរសចំណាស់ម្នាក់ដែលជាមនុស្សស្រវឹងស្រាជាប្រចាំថ្ងៃបានធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងចងនឹងខ្សែរជ័រពណ៍សរទៅនឹងមេដំបូលកូនតូបរបស់គាត់ស្នាក់នៅ(ខ្សែរចងក្របី)ចោលកូនស្រីចិញ្ជឹម។ ករណីធ្វើអត្តឃាតនេះប្រទះឃើញកាលពីវេលាម៉ោង៧ៈ៣០នាទីព្រឹកថ្ងៃទី ១១.០៦.២០២០ស្ថិតក្នុងភូមិ ស្វាយគយ ឃុំ ពពែត ស្រុក ស្វាយទាប  ខេត្តស្វាយរៀង។



យោងតាមសមត្ថកិច្ចបានអោយដឹងថា៖បន្ទាប់ពីសមត្ថកិច្ចយើងបានទទួលព័ត៌មានពីរប្រជាពលរដ្ឋ ថានៅភូមិ ស្វាយគយ ឃុំ ពពែត ស្រុក ស្វាយទាប ខេត្ត ស្វាយរៀងមានប្រជាពលរដ្ឋម្នាក់ឈ្មោះ នៃ សុខ ភេទ  ប្រុស អាយុ ៧៨ ឆ្នាំ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងចងនឹងខ្សែរជ័រពណ៍សរទៅនឹងមេដំបូលកូនតូបរបស់គាត់ស្នាក់នៅ(ចងករនិងខ្សែរចងក្របីនៅខ្ទមរបស់ខ្លួន)សមត្ថកិច្ចជំនាញបានចុះពិនិត្យដល់កន្លែងកើតហេតុ។



ប្រភពបានបន្តទៀតថា៖តាមការពិនិត្យសាកសពរបស់លោកវេជ្ជ:បណ្ឌិត សន សុខុម គ្រូពេទ្យបង្អែកស្រុកស្វាយទាបនិងកម្លាំងជំនាញវិភាគកន្លែងកើតហេតុបានអោយដឹងថា:សាកសពឈ្មោះ នៃ សុខពិតជាចងកសម្លាប់ខ្លួនឯងពិតប្រាដកមែន ហើយនៅនឹងដងខ្លួនរបស់សាកសពគ្មានស្លាកស្នាមអ្វីទេ។ ក្រោយពីពិនិត្យសាកសពរួចមកសមត្ថកិច្ចបានប្រគាល់សពជនរងគ្រោះខាងលើអោយទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។មូលហេតុ:សាកសពផឹកស្រាជាប្រចាំស្រវឹងវង្វេង។