About Me

header ads

រថយន្តមិនស្គាល់ម៉ាកបើកបុកស្ត្រីម្នាក់ដើរឆ្លងផ្លូវស្លាប់ក្រោមដំណក់ទឹកភ្លៀង

ភ្នំពេញ​ ៖​ មានស្ត្រីម្នាក់បានបោកក្បាលនឹងថ្នល់ស្លាប់នៅក្រោមដំណក់ទឹកភ្លៀងយ៉ាងអាណោចអាធ័ម បន្ទាប់ពីដើរឆ្លងផ្លូវត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកពេញទំហឹង រួចព្យាយាមបើករត់បាត់​ កាលពីវេលាម៉ោង១១និង២០ នាទីយប់ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចមុខទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនរងគ្រោះ(ស្លាប់)មិនស្គាល់អត្តសញ្ញាណនោះទេ។ បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើតហេតុគេឃើញជនរងគ្រោះធ្វើដំណើរដោយថ្មើរជើងឆ្លងផ្លូវទិសដៅពីកើតទៅលិច​ លុះមកដល់កន្លែងហើតហេតុខាងលើ បានឆ្លងផ្លូវជិតនឹងផុតទៅហើយក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាកធ្វើដំណើរតាមបណ្តោយផ្លូវ២៨៩​ ទិសដៅពីត្បូងទៅជើង​ ក្នុងល្បឿនលឿនបានបុកជនរងគ្រោះពេញទំហឹងបណ្តោយឲ្យដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅក្រោមដំណក់ទឹកភ្លៀងយ៉ាងអាណោចអធម។ ចំណែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ​ ហេីយបើករត់ចេញពីកន្លែងកើតហេតុបាត់ស្រមោល។​ ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហេីយទំនាក់ទំនងទៅមន្ត្រីជំនាញចុះមកធ្វើកំណត់ហេតុរួចដឹកសពតាមរថយន្តទៅតម្កល់ទុកនៅវត្តទឹកថ្លារងចាំធ្វើការទាក់ទងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕