About Me

header ads

កសិករភូមិខ្វិតទួលឃ្លាំង ដាំត្រសក់ប្រមាណ១ហិកតា នៅពេលបេះទទួលផលក្នង១ថ្ងៃបេះត្រសក់លក់ បាន១តោន និងលក់បានប្រាក់ចំណូល១លាន៥០ម៉ឺនរៀលក្នុង១ថ្ងៃ

ខេត្តកំពង់ឆ្នាំង៖ លោក ណាត ប៉ូ  អាយុ៥៥ឆ្នាំ ជាកសិករចំការត្រសក់១កន្លែងដែលដាំដុះនៅជាប់ជើងភ្នំនិងជាប់មាត់អូរ ស្ថិតនៅក្នុងភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស  នៅព្រឹកថ្ងៃទី១៣ ខែមិថុនា  ឆ្នាំ២០២០ បានអះអាងថា ៖ លោកបានដាំត្រ សក់លើផ្ទៃដី២កន្លែងប្រមាណជា១ហិកតាប៉ុណ្ណោះ   ពេលប្រមូលផលរយះពេល២០ថ្ងៃជាប់ៗគ្នា គឺក្នុងមួយថ្ងៃបេះបានត្រសក់១តោន ដែលអាចលក់ទៅលើទីផ្សាររកបានប្រាក់ចំណូលក្នុង១ថ្ងៃបាន ចំនួន១លាន ៥០ម៉ឺនរៀល សំរាប់ផ្គង់ផ្គង់ជីវភាពនៅក្នុងគ្រួសារ ។

លោក ណាត ប៉ូរ បានបញ្ជាក់អោយដឹងទៀតថា ៖ ឆ្លងតាមបទពិសោធន៍រយះពេល៣ឆ្នាំកន្លងមក នៅឆ្នុងចុងក្រោយនេះ  ការដាំត្រសក់លោកបានលើករងអោយខ្ពស់ផុតទឹក ហើយត្រូវយកក្រណាត់កៅស៊ួគ្របពីលើរង  ហើយចោះរន្ធដាំកូនត្រសក់ ដោយត្រូវប្រើដើមឫស្សីឃ្លៃធ្វើទ្រឿងត្រសក់ជាជួរលើរង និងចងខ្សែនីឡុងតាមបណ្តោយទ្រឿង សម្រាប់អោយដៃត្រសក់តោងឡើងទ្រឿង មានផ្កានិងផ្លែល្អ ។

 ក្នុងនោះដែរត្រូវប្រើប្រាស់កម្លាំងកម្មករជួយថែទាំចំនួន៣នាក់និងអ្នកបូមទឹកស្រោចស្រពដាក់ជីធម្មជាតិ  និងដើទាញដៃត្រសក់អោយតោងខ្សែនីឡុងអោយឡើង ។

ដោយឡែកចំពោះប្រព័ន្ធទឹកស្រោចស្របវិញលោកបានរៀបចំប្រព័ន្ធទុយោទឹកបង្កប់តាមគុម្ពត្រសក់ដើម្បីជាលក្ខណះងាយស្រួល គឺពេលបញ្ឆេះម៉ាស៊ីនបូមទឹកមក  ប្រព័ន្ធទឹកបានហូរចេញស្រោចស្រពគ្រប់គុម្ពត្រសក់ក្នុងចំការទាំងអស់តែម្តង។

ចំណែកការដាំដុះត្រសក់នេះត្រូវប្រើរយះពេល៥០ថ្ងៃគឺ   ពី២០ថ្ងៃទៅ៣០ថ្ងៃ  វានិងចេញផ្កាផ្លែហើយ វាក៍ហុចផលអោយយើងបេះលក់ក្នុងរយះពេល២០ថ្ងៃជាប់គ្នាទៀងតែម្តង ទើបវាអស់ផ្លែ។ 

ប៉ុន្តែដើមត្រសក់ដែលលោកកំពុងដាំក្នុងពេលនេះ មានមានអាយុ១៥ថ្ងៃហើយ ដែលខ្លះកំពុងចេញផ្កា និងចេញក្តឹមជាបណ្តើរហើយផងដែរ ។
 
ចំពោះតំលៃត្រសក់នៅក្នុងទីផ្សារខែមុនវិញ គឺលោកបានបេះត្រសក់លក់អោយម៉ូយនៅផ្សាររមាសក្នុងស្រុកទឹកផុស ខេត្តកំពងើឆ្នាំង និងផ្សារស្រុកថ្ពង  ខេត្តកំពង់ស្ពឺ ដោយលក់ត្រសក់បានថ្លៃក្នុង១គីឡូ ១៥០០រៀល  និងបើផ្លែត្រសក់សំបូរវិញយ៉ាងហោចណាស់ក៏ក្នុង១គីឡូ លក់បាន១២០០រៀលដែរ ។

បច្ចេកទេសខាងលើនេះ ក៏ជាបទពិសោធន៍មួយក្នុងការដាំដុះដាំណាំត្រសក់ សំរាប់ប្រជាកសិករយើងនៅតាមមូលដ្ឋានដែលគួរតែរៀនសូត្រតាមផងដែរ ៕

ដោយសុក្ខារិន