About Me

header ads

ចេះបើករថយន្តជ្រើលៗ បើកឡើងលើខឿនលាងរថយន្តមិនជាន់ហ្វាំងទេ បែរជាជាន់ហ្ការបន្ថែម បុកធ្លាយរបងថ្មផ្ទះគេ ផ្អើលទាំងព្រឹកសងគេរាប់រយដុល្លា

ខេត្តកំពង់ឆ្នាំង៖ បុរសជាមន្ត្រីរាជការចូលម្នាក់បានស៊យទាំងព្រឹក ដោយសារតែទើបនិងចេះបើករថយន្តជ្រើលៗ គឺពេលយករថយន្តមកលាង បានបើករថយន្តឡើងលើខឿនលា ងរថយន្ត ពេលត្រូវឈប់បានច្រឡំជាន់ហ្គារបន្ថែម  បណ្តាលអោយរថយន្តស្ទុះទៅបុកជញ្ជាំងរបងផ្ទះគេបាក់អស់ប្រមាណ២ម៉ែត្រការ៉េធ្លាយក្បាលទៅក្រៅ លាន់ឮដូចផ្ទុះគ្រាប់បែកផ្អើលគេទាំងព្រឹក ។

ហេតុការខាងលើនេះបានកើតឡើងនៅម៉ោង៩និង១៥នាទី  ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នៅកន្លែងលាងរថយន្តមួយកន្លែង នៅមុខហាងកាហ្វេបុរី ខ្លះហៅហាងបឹងកំប្លោក  ដែលស្ថិតនៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង  ។
 
សមត្ថកិច្ចនគរបាលនៅក្នុងមូលដ្ឋាន ដែលបានចុះទៅសម្របសម្រួលគ្រោះថ្នាក់ខាងលើនេះបានអោយដឹងថា  ៖  រថយន្តបង្កគ្រោះថ្នាក់ខាងលើនេះ ម៉ាកកូរ៉ូឡាពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ   2AT.  0996    បើកបរដោយបុរសវ័យចំណាស់ម្នាក់ ជាមន្ត្រីរាជការនៅមន្ទីរកសិកម្មខេត្តចូលនិវត្តន៍ មានទីលំនៅក្នុងក្រុងកំពង់ឆ្នាំង ។
 
នៅមុនពេលកើតហេតុ បុរសម្នាស់រថយន្តបានបើករថយន្តមកលាង នៅកន្លែងលាងរថយន្តខាងលើ ប៉ុន្តែគេដឹងថា ដោយសារគាត់ទើបតែចេះបើករថយន្តជ្រើលៗ ដែលកូនគាត់បានទិញរថយន្តថ្មីជិះ ហើយអោយរថយន្តកូរ៉ឡានេះមកគាត់  ពេលគាត់បើករថយន្តឡើងលើខឿនលាងរថយន្ត គឺពេលត្រូវជាន់ហ្វាំងឈប់  មិនជាន់ហ្វាំងទេ បែរជាគាត់ច្រ ឡំជាន់ហ្គារបន្ថែម ធ្វើអោយរថយន្តស្ទុះទៅបុកជញ្ជាំងរបងផ្ទះអ្នកលក់បុកថៃលាន់ឮក្ឌាំងដូចផ្ទុះគ្រាប់បែកផ្អើលអ្នកផឹកកាហ្វេពេញហាងបុរីទាំងព្រឹក ។

ករណីនេះបណ្តាលអោយរបងថ្មប្រមាណ២ម៉ែត្រការ៉េបាក់ធ្លុះធ្លាយ  និងសំណាងដែរក្នុងពេលនោះកង់រថយន្តខាងមុខបានកល់ជាប់នឹងធ្នឹមសសរខឿនលាងរថយន្តទៅមុខលែងរួច កុំអីម៉ាល្បឿននេះរថយន្តនោះ អាចនឹងធ្លាយទៅបុកនឹងជញ្ជាំងផ្ទះអ្នកលក់បុកថៃថែមទៀត នឹងបើកម្មករលាងរថយន្តនៅស៊ីញ៉ូរថយន្តចំពីមុខវិញ ក៏អាចត្រូវរថយន្តនេះបុកស្លាប់ផងក៏មិនដឹង ។
 
ករណីនេះក្រោយពេលកើតហេតុ គេឃើញម្ចាស់កន្លែងលាងរថយន្តបានហៅសមត្ថកិច្ចនគរបាលចរាចរណ៍អោយមកជួយសម្របសម្រួល ជាមួយម្ចាស់របងផ្ទះ និងម្ចាស់កន្លែ ងលាងរថយន្ត ដោយត្រូវតែសងថ្លៃរបងថ្មគេមិនតិតជាង១០០ដុល្លារឡើយ ។

 បន្ទាប់មកទើបឃើញមានរថយន្តស្ទូចៗរថយន្តបង្កគ្រោះថ្នាក់ខាងលើនេះ ចេញពីកន្លែងកើតហេតុអស់លុយប្រមាណ១០០ដុល្លារទៀត ដើម្បីយករថយន្តនេះចេញទៅជួសជុល ចំណែករថយន្តនោះក៏រងការខូចបាក់កាងមុខផងដែរ ៕

 ដោយសុក្ខារិន