About Me

header ads

ប្តីប្រពន្ធថ្មីថ្មោង ជិះម៉ូតូឌុបគ្នាកម្សាន្តនៅពេលប្រលប់ រងរបួសធ្ងន់បាក់ដៃដាច់ជើងខណ:រថយន្តបើកវ៉ាជែងគ្នាបញ្ច្រាស់ទិសបុក!

ស្ទឹងត្រែង: រថយន្តពីរគ្រឿងបើកបរខ្វះការប្រុងប្រយ័ត្ន បើកជែងគ្នាបញ្ច្រាស់ទិស មកបុកម៉ូតូជនរងគ្រោះកំពុងជិះសង់ទីម៉ង់ក្នុងទិសដៅពីត្បូងទៅជើងរីឯរថយន្តបើកបរជែងគ្នាពីរជើងទៅត្បូង មកបុកម៉ូតូជនរងគ្រោះពេញទំហឹង បណ្តាលអោយស្ត្រីជាប្រពន្ធរងរបួសធ្ងន់ដាច់ជើងស្តាំនិង បុរសជាប្តីបាក់ដៃឆ្វេង។


ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចបង្គោលគីឡូលេខ៤៦៨ លើកំណាត់ផ្លូវជាតិលេខ៩ ស្ថិតក្នុងភូមិអូរត្រែល ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
របាយការណ៏នគរបាលសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគបាលស្រុកថាឡាបរិវ៉ាត់បានអោយដឹងថាជនរងគ្រោះអ្នកបើកបរម៉ូតូត្រូវជាប្តីឈ្មោះចាន់ សុផិត ភេទប្រុសអាយុ៥៧ឆ្នាំ មុខរបរយោធាយោធភូមិទី១ រងរបួសបាក់ដៃឆ្វេង  ប្រពន្ធរងរបួសដាច់ជើងស្តាំឈ្មោះម៉ែន សាមិត្ត អាយុ៥១ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅភូមិថ្មី សង្កាត់ ក្រុង ខេត្តស្ទឹងត្រែងរបាយការណ៍បញ្ចាក់ថា រថយន្តម៉ាកកាមរីឆ្លាមពណ៍ទឹកប្រាក់ ពាក់ស្លាកលេខបាត់ដំបង2B.6351បើកបរពីជើងទៅត្បូង បើកបរដោយឈ្មោះប្រាក់ ដារា ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរបើកបរ រស់នៅភូមិព្រែកមហាទេព ឃុំស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។


ក្រោយកើតហេតុត្រូវបានរថយន្តសាម៉ុយ ដឹកយកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យយោធភូមិភាគទី១។ ចំណែករថយន្តបង្កនិងម៉ូតូជនរងគ្រោះ ត្រូវបានយកមករក្សាទុកនៅ អធិការដ្ឋាននគបាលស្រុកថាឡាបរិវ៉ាត់ រងចាំដោះស្រាយពេលក្រោយ។


ស្ត្រីជាប្រពន្ធត្រូវបានបញ្ជូនបន្តទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យរាជធានីភ្នំពេញ ដោយសារតែស្ថានភាពរបួសធ្ងន់ ហូរឈាមច្រើនពេក ចំណែកប្តីនៅសម្រាកព្យាបាលនៅមន្ទីរពេទយោធភូមិភាគទី១ដដែល។



ឡុងកាន់សំនៀង