About Me

header ads

ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អញ្ជេីញអមដំណេីរ ឯកឧត្ដម​បណ្ឌិត​សភាចា​រ្យ​ ហង់​ ជួនណារ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ប្រគល់ពានរង្វាន់ និងផ្តល់បណ្ណសសេីរជូនលោកគ្រូ​ អ្នកគ្រូ​ ដែលបានបង្រៀនល្អ​

( កំពង់ចាម ): នៅរសៀល ថ្ងៃទី​ ១៥ ខែមិថុនា​ ឆ្នាំ​ ២០២០ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានអញ្ជេីញអមដំណេីរ​ ជាមួយ​ ឯកឧត្ដម​បណ្ឌិត​សភាចា​រ្យ​ ហង់​ ជួនណារ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បានអញ្ជេីញប្រគល់ពានរង្វាន់​ និងផ្តល់បណ្ណសសេីរជូនលោកគ្រូ​ អ្នកគ្រូ​ ដែលបានបង្រៀនល្អ​ និងនាយកល្អ​ ក្នុងការគ្រប់គ្រងសាលារៀនក្នុងខេត្តកំពង់ចាម​ ។

ឯកឧត្ដម​ បណ្ឌិត​សភាចារ្យ​ ហង់​ ជួនណារ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ បានថ្លែងថា​ នេះជាសិមិទ្ធផលមួយការចូលរួមបណ្តុះបណ្តាល​ បង្ហាត់បង្រៀនសិស្សានុសិស្សឲ្យបានល្អ​ និងគោរពតាមតួនាទីរបស់ដាក់ក្រសួងដែលបានដាក់ជូន​ ទោះបីជាកម្ពុជាយេីងស្ថិតក្នុងការផ្អាក់បណ្តោះអាសន្ន​ បង្រៀនតាមសាលារៀនក៍ដោយ​ ក៍ប៉ុន្តែយេីងអាចបង្រៀនតាមប្រពន្ធ័អ៉ឺធឺណេត​ សម័យបច្ចេកវិទ្យាទំនេីបកម្ម​ ស្របតាមដំណេីរការកែទម្រង់របស់រាជរដ្ឋាភិបាលផង​ ។

គូសបញ្ចាក់ផងដែរថា​ លោកគ្រូ​ អ្នក​គ្រូ​ ដែលទទួលបានពានរង្វាន់​ និងបណ្ណ័សសេីរពី​ សម្តេច​ អគ្គមហាសេនា​បតី​ តេជោ​ ហ៊ុន​ សែន​ ក្នុងខេត្តកំពង់ចាម​ មានចំនួន១៥នាក់​ ក្នុងនោះដែរ​ នាយកសាលាដែលដឹកនាំល្អ​ មានចំនួន៥នាក់​  គ្រូល្អចំនួន៣នាក់ គ្រូឆ្នេីមភាសាខ្មែរចំនួន៤នាក់​ និងគ្រូឆ្នេីមគណិតចំនួន៣នាក់ដែរ ៕



សុខ ផន