About Me

header ads

ទិដ្ឋភាពដ៏ស្រណោះរបស់ក្រុមគ្រួសារអ្នកនាង ខាត់ សុឃីម ប្រគុំភ្លេងខ្មែរ ច្រៀងជូនដំណើរសពលោក ឪពុក លាវ ខាត់

មរណៈភាពរបស់លោក លាវ ខាត់ លោក ឱពុកតារាចម្រៀង អ្នកនាង ខាត់ សុឃីម ដែលជាអ្នកចម្រៀងភ្លេងខ្មែរបុរាណ បានកំពុងធ្វើឱ្យប្រិយមិត្តមហាជនមានក្តីស្រណោះ អាលោះអាល័យចំពោះការបាត់បង់ឈាមជ័រអ្នកស្រលាញ់ និងអរិក្សសិល្បៈបុរាណខ្មែរមួយរូបនេះយ៉ាងខ្លាំង។ ការចាកចេញឆ្ងាយរបស់ឪពុក បានធ្វើឱ្យក្រុមគ្រួសារត្រកូលខាត់ មានភាពក្តុកក្តួលក្នុងចិត្តជាទម្ងន់ ដែលលោក លាវ ខាត់ ផុតដង្ហើមក្នុងពេលមួយប្រព្រិចភ្នែក ក្នុងជន្មាយុ ៦៧ វស្សា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ដោយរោគាពាធ។





ក្រុមគ្រួសារត្រកូលខាត់ បានប្រគុំភ្លេងខ្មែរ និងច្រៀងជូនដំណើរសពលោកឪពុករបស់ខ្លួន យ៉ាងខ្សឹកខ្សួល ថែមទៀត។ គួរបញ្ជាក់ថា សពរបស់លោក លាវ ខាត់ ត្រូវបានដង្ហែបូជា នៅថ្ងៃទី ២៣ ខែមិថុនា វេលាម៉ោង ១ ទាបភ្លឺឈានចូលថ្ងៃពុធ ទី ២៤ ខែមិថុនា ឆ្នាំ២០២០ នេះ ដោយមានការចូលរួមរំលែកនូវមរណៈទុក្ខដ៏ក្រៀមក្រំរបស់អ្នកនាង ខាត់ សុឃីម និងក្រុមគ្រួសារត្រកូលខាត់ទាំងអស់ សូមអោយវិញ្ញាណក្ខន្ធលោក លាវ ខាត់ បានទៅកាន់សុខកតិភព។