About Me

header ads

លទ្ធផលចាប់ឆ្នោតវគ្គ១/៤ ផ្ដាច់ព្រ័ត្រ នៃពានសម្តេចតេជោ ហ៊ុន សែន

ការចាប់ឆ្នោតវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ នៃការប្រកួតដណ្ដើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ បានចាប់ឆ្នោតរួចរាល់ហើយ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នេះ។


ចំពោះបេក្ខភាពដែលបានឡើងវគ្គ ៨ក្រុមចុងក្រោយ រួមមាន ខេត្តសៀមរាប, ខេត្តព្រៃវែង, ខេត្តកំពង់ស្ពឺ, ខេត្តកែប, ខេត្តកំពង់ឆ្នាំង, ខេត្តត្បូងឃ្មុំ, ខេត្តកោះកុង និងខេត្តកណ្តាល។
សម្រាប់ការផ្គូរផ្គង់ក្រុមដែលនឹងបានឡើងទៅវគ្គ ៨ក្រុមចុងក្រោយ ដើម្បីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមដែលនៅខាងមុខ ដែលត្រូវបានចាប់ឆ្នោតចំមុននឹងធ្វើជាម្ចាស់ផ្ទះ ខណៈក្រុមដែលចាប់តាមក្រោយ គឺជាក្រុមភ្ញៀវ មានលទ្ធផលដូចខាងក្រោម៖
-ខេត្ត សៀមរាប ប្រកួតជាមួយ ខេត្តកណ្តាល
-ខេត្ត ព្រៃវែងប្រកួតជាមួយ ខេត្តកោះកុង
-ខេត្តកំពង់ស្ពឺ ប្រកួតជាមួយ ខេត្តត្បូងឃ្មុំ
-ខេត្តកែប ប្រកួតជាមួយ ខេត្តកំពង់ឆ្នាំង


ចំពោះការប្រកួតជើងទី១ នឹងធ្វើឡើងនៅថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ចំណែកការប្រកួតជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី៧ ខែកក្កដា និងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ ខណៈរាល់ការប្រកួតទាំងអស់មិនអនុញ្ញាតឲ្យមានការចូលរួមទស្សនាឡើយ ដោយយោងតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលអនុញ្ញាតឲ្យតែកីឡាករ និងមន្ត្រីក្នុងការប្រកួតនេះប៉ុណ្ណោះ ដោយមិនលើស ១០០នាក់។