About Me

header ads

សកម្មភាពដេញថ្លៃសាងសង់ផ្លូកាត់បន្ថយភាពក្រីក្រថ្នាក់ឃុំសង្កាត់នៅក្នុសាលាស្រុកត្បូងឃ្មុំ

( ត្បូងឃ្មុំ ):
សកម្មភាពដេញថ្លៃគម្រោងសាងសង់ផ្លូវក្រាលគ្រួសក្រហម នៅក្នុងសាលាស្រុកត្បូងឃ្មុំ ចំនួន ៣ គម្រោង ក្នុងនោះមានឃុំពាមជីលាំង ផ្លូវប្រវែង ២,៤ គីឡូម៉ែត្រ តម្លៃប៉ាន់ស្មានដាក់អោយដេញគឺ
១១៨.៣០៦.៩០០ រៀល សម្រាប់ឃុំជីរោទី ១ ប្រវែងផ្លូវ ២,៩ គីឡូម៉ែត្រ តម្លៃប៉ាន់ស្មានដាក់អោយដេញគឺ១៦០.៦៥៩.៥២៤ រៀល និងឃុំបឹងព្រួលផ្លូវប្រវែង ២,៤៣ គីឡូម៉ែត្រ តម្លៃប៉ាន់ស្មានដាក់អោយដេញគឺ ១០៩.៨៧៦.៥៤០ រៀល មហាជនសង្កេតឃើញថា មានតម្លាភា គឺមិនមានភាពរញ៉េរញ៉ៃ ដូចការដេញថ្លៃកាលពីឆ្នាំកន្លងមកនោះទេ តែត្រូវបានឆារចោល ១ គម្រោង នៅក្នុងឃុំបឹងព្រួល ដោយសារក្រុមហ៊ុនដាក់សំណើរដេញថ្លៃ មិនគ្រប់លាក់ខ័ណ្ឌ ។



ហើយការដេញថ្លៃនេះទៀតសោធ គឺមហាជនសង្កេតឃើញថាមានការចុះតម្លៃយ៉ាងច្រើនផងដែរ ដែលនៅសល់ថវិការនៅក្នុងគម្រោងយ៉ាងច្រើន អាចសាងសង់ផ្លូវបន្តបានច្រើនទៀត ។ពលរដ្ឋដែលអាស្រ័យផលលើផ្លូវខាងលើ បានសំណូមពរសូមអោយក្រុមហ៊ុនដែលទទួលការសាងសង់ផ្លូវខាងលើ សូមធ្វើផ្លូវអោយមានគុណភាពផង ៕