About Me

header ads

កំពុងជិះម៉ូតូសុខៗត្រូវដើមឈើរលំសង្កត់របួស៥នាក់

ខេត្តប៉ៃលិន ៖ មានករណីគ្រោះថ្នាក់ជាយថាហេតុមួយ (ដោយរលំដើមឈើលើប្រជាពលរដ្ឋកំពុងតែបើកបរម៉ូតូលើដងផ្លូវ) បណ្តាលឱ្យរងរបួស៥នាក់ ត្រូវគេបញ្ជូនទៅលាងរបួសនៅមន្ទីរពេទ្យ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង១៥នាទីល្ងាច ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅចំណុច ភូមិអូរឬស្សីក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។




ប្រភពព័ត៍មានបានឱ្យដឹងថា ជនរងគ្រោះ មានចំនួន០៥នាក់ ៖ដោយអ្នកបើកបរម៉ូតូ មាន ឈ្មោះ ហុង វេត ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរ កសិករ រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង1R 3328 (រងរបួសស្រាល) ។ ប្រភពបន្តទៀតថា ពួកគេឌុបគ្នា ក្នុងទិសដៅពីកើតទៅលិច ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ លុះដល់ពាក់កណ្តាលផ្លូវស្រាប់តែតែត្រូវដើមឈើរលំសង្កត់តែម្តង ។





ប្រភពបញ្ជាក់ថា អ្នករួមដំណើរមានគ្នា ០៤នាក់ ៖ទី១. ឈ្មោះ ឆាត ស្រីលក្ខ័ ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (រងរបួសស្រាល) ទី២. ឈ្មោះ អាត់ ប្រុសអែ ភេទប្រុស អាយុ១១ ឆ្នាំ (រងរបួសស្រាល)ទី៣. ឈ្មោះ រ៉ា យូរី ភេទស្រី អាយុ៦ឆ្នាំ (រងរបួសស្រាល)ទី៤. ឈ្មោះ អាត់ ស្រីអៃ ភេទស្រី អាយុ៤ ឆ្នាំ (រងរបួសស្រាល) ។ពាក់ព័ន្ធនឹងបញ្ហារលំដើមឈើសង្កត់ពលរដ្ឋនេះ បច្ចុប្បន្ន វត្ថុតាង ត្រូវបានប្រគល់ឱ្យសាច់ញាតិជនរងគ្រោះ មកទទួលយកទៅជួសជុល ។