About Me

header ads

ឯកឧត្តម ឈួរ ច័ន្ទ ឌឿន អភិបាល ខេត្តកំពង់ឆ្នាំង អញ្ជើញ ជាអធិបតី ក្នុងវេទិការផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការធ្វើចំណាកស្រុកដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកទឹកផុស

កំពង់ឆ្នាំង៖ វេទិការផ្សព្វផ្សាយស្តីពីផលប៉ះពាល់នៃការចំណាកស្រុកដោយប្រថុយប្រថានបង្កាទប់ស្កាត់អំពើជួញដូរមនុស្សនិងបង្កាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ19 ។

ពិធីនេះធ្វើឡើងថ្ងៃទី១៦ ខែមិថុនា  ឆ្នាំ២០២០នេះ លេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ខេត្តកំពង់ឆ្នាំង បានរៀបចំវេទិកាដើម្បីផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន និងការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ជូនដល់ប្រជាពលរដ្ឋ រស់នៅ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព អភិបាល ខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត អភិបាលខេត្តកំពង់ឆ្នាំងលោក ឈួចន្ទ័ឌឿន និងមានការចូលរួមនិងអភិបាល រងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ខេត្តកំពង់ឆ្នាំងលោកជំទាវ ប៊នសុភី អភិបាលស្តីទីស្រុកទឹកផុស លោកស្រីឧត្តមសេនីយ៍ត្រី មាស សុម៉ាលី ស្នងការ រង នគរបាល ខេត្តកំពង់ឆ្នាំង លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ក្នុងគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត, កម្លាំងមានសមត្ថកិច្ច, មេ ឃុំ មេភូមិ, អាជ្ញាធរ, ក្រុមការងារ របស់លេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្ត និងប្រជាពលរដ្ឋជាច្រើនទៀតចូលរួមផងដែរ។

អភិបាល រងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ខេត្តកំពង់ឆ្នាំង លោកជំទាវ ប៊នសុភី បានបញ្ជាក់ពីគោលបំណងនៃការរៀបចំវេទិកា គឺដើម្បីឱ្យប្រជាពលរដ្ឋយល់កាន់តែច្បាស់អំពីការធ្វើចំណាកស្រុក ជៀសវាងការធ្វើចំណាកស្រុកដោយប្រថុយប្រថាន តាមការឃោសនា របស់មេខ្យល់អូសទាញ និងដើម្បីបង្ការទប់ស្កាត់អំពើជួញដូរមនុស្សតាមគ្រប់រូបភាពផងដែរ។

 អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត កំពង់ឆ្នាំងលោក ឈួចន្ទ័ឌឿន បានកោតសរសើរ ដល់គណៈកម្មាធិការ គ.ខ.ប.ជ ខេត្ត និងក្រុមលេខាធិការដ្ឋាន និងក្រុមការងារជំនាញអន្តរ មន្ទីរ អង្គភាព ដែលបានយកចិត្តទុកដាក់ អនុវត្តការងាររួមគ្នា ដើម្បីបង្ការ និងទប់ស្កាត់ ព្រមទាំងចាត់វិធានការតាមច្បាប់ ឱ្យបានទាន់ពេលវេលា ចំពោះជនល្មើស និងមេខ្យល់ដែលតែងតែបានប្រើប្រជាភិថុតទៅតាមគ្រប់រូបភាព។

អភិបាលខេត្តកំពង់ឆ្នាំងបានធ្វើការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ), លោកជំទាវជូ ប៊ុនអេង អនុអចិន្ត្រៃយ៍ គ.ជ.ប.ជ និងបានធ្វើផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ៈ
១. ត្រូវយល់ដឹងពីផលប៉ះពាល់ការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ប្រុងប្រយ័ត្ន ចំពោះមេខ្យល់គ្រប់រូបភាព

២. ត្រូវរាយការណ៍ បន្ទាន់ទៅក្រុមការងារថ្នាក់ស្រុក ឃុំ ភូមិ ប៉ុស្ត៍ ដែលនៅជិត ចំពោះករណិសង្ស័យ មានជនណា មកឃោសនា

៣.ចូររួមសាមគ្គីសហការគ្នា ជួយគ្នាទៅវិញទៅមកដោយមិនឲ្យមានការរើសអើង

៤. ចូររួមអនុវត្តិ ភូមិឃុំ មានសុវត្ថិភាព

៣. ត្រូវរក្សាអនាម័យ អនុវត្តវិធានការការពារខ្លួនពីជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលទូទាំងសកលលោក ត្រូវតែប្រុងប្រយ័ត្ន និងអនុវត្តនូវវិធានការនានាដែលរាជរដ្ឋាភិបាលកម្ពុជា និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប្រចាំ ដើម្បីចូលរួមទាំងអស់គ្នាកុំឱ្យកើតមានជំងឺកូវីដ១៩ នៅក្នុងដំណាក់កាលដែលមានរលកទី២នេះ នៅក្នុងសហគមន៍យើងជាដាច់ខាត។

អភិបាលខេត្តកំពង់ឆ្នាំងបានធ្វើការអំពាវនាវបន្ថែមទៀតឱ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹមសត្វជាដើម ដើម្បីដោះស្រាយបញ្ហាជីវភាពរសនៅអោយបានកាន់តែល្អប្រសើឡើងថែមទៀត  ៕ ដោយសុក្ខារិន

 ក្នុងនោះ ឯកឧត្តម បានជូនថវិកាប្រជាពលរដ្ឋ ចំនួន ៥០នាក់ ក្នុងម្នាក់ៗទទួលបាន ៣០ ០០០រៀល និងឧបត្តម្ភដល់ក្រុមការងារ របស់លេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្ត ចំនួន ៤០០ ០០០រៀលផងដែរ ៕