About Me

header ads

ចូលមណ្ឌលកែប្រែបន្សាបគ្រឿងញៀនចេញមកវិញបន្តប្រេីទៀតគាំងបេះដូងស្លាប់

ភ្នំពេញ​៖​ បុរសម្នាក់ដោយសារតែសេបគុបមិត្តភក្តិខុសនិងប្រេីប្រាស់ថ្នាំញៀនរហូតមិនស្គាល់ល្អអាក្រក់ត្រូវបានក្រុមគ្រួសារចាប់ទៅមណ្ឌលកែប្រែដេីម្បីបន្សាបគ្រឿងញៀនជាច្រេីនលេីកច្រេីនសារមកហេីយលុះទេីបតែចេញមកវិញស្រាប់តែបន្តប្រេីទៀតរហូតគាំងបេះដូងស្លាប់តែម្តង។ ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៨ ខែមិថុនា​  ឆ្នាំ២០២០​ នៅចំណុចផ្ទះលេខ១២​ ផ្លូវលេខ១៨៥​ ស្ថិតក្នុងសង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង​។
ជនរងគ្រោះឈ្មោះ រស់ចាន់ ថាន់ដារ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ​ ស្នាក់នៅកន្លែងកេីតហេតុខាងលេី។
តាមប្រភពព័ត៌មានបានឲ្យដឹងថា​ ជនរងគ្រោះខាងលេីធ្លាប់ប្រេីប្រាស់គ្រឿងញៀនជាយូឆ្នាំមកហេីយ។ ហេីយក៏ធ្លាប់ចាប់យកទៅមណ្ឌលកែប្រែជាច្រេីនលេីកច្រេីនសារមកហេីយលុះលេីកចុងក្រោយនេះដោយទេីបតែចេញពីមណ្ឌលកែប្រែរយះពេលប៉ុន្មានថ្ងៃប៉ុណ្ណោះស្រាប់តែមានអាការៈចុកបេះដូងហេីយក៏ប្រកាច់ស្លាប់តែម្តង។ ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកពិនិត្យជាក់ស្តែងរួចបញ្ជាក់ថាជនរងគ្រោះបានស្លាប់ដោយសារគាំងបេះដូងពិតប្រាកដមែនទេីបប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕