About Me

header ads

ឪពុកចុងប្រើប្រាសគ្រឿងញៀនចាប់រំលោភកូនចុង ២នាក់ នៅក្រុងប៉ៃលិន

ខេត្ដប៉ៃលិន ៖ ក្រោយពីទទួលបាន ការចង្អុលបង្ហាញពីលោក ឧត្ដមសេនីយ៍ សេង សុគន្ធ ស្នងការ នគរបាលខេត្ត និងមានការសម្របសម្រួលពីលោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ដប៉ៃលិន លោកស្រីវរសេនីយ៍ទោ ស ចិន្ដា ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការងារយេនឌ័រ ចាត់ឲ្យលោកវរសេនីយ៍ទោ កន សារុន នាយការិយាល័យ ដឹងនាំកម្លាំងចុះធ្វើការនាំខ្លួនជនសង្ស័យម្នាក់ពីបទរំលោភសេពសន្ថវៈទៅលើអនីថិជន គឺកូនចុងរបស់ខ្លួនរហូតបានសម្រេចចំនួន២នាក់ ខណៈម្តាយជាប់រវល់ចេញទៅធ្វើការ ។

ហេតុការណ៍ចាប់ឃាត់ខ្លួននេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ប្រភពព័ត៍មានបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ វនណ៍ ឃីម ភេទប្រុស អាយុ២១ឆ្នាំ ជឆឪពុកចុង រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ប្រភពព័ត៍មានបន្តទៀតថា ដោយឃើញសភាពកូនស្រីទាំង២នាក់ មិនស្រួល ក៍សួរនាំ តែនាងតូចទាំង២នាក់មានការភ័យខ្លាចយ៉ាងខ្លាំង ដោយសារឪពុកចុងតិរច្ឆានគម្រាមសម្លាប់ទងពូជបើហ៊ានប្រាប់ម្តាយ ។ តែដោតម្តាយក្មេងស្រីរងគ្រោះឈ្លេចសួរ និងលួងលោមទើបនាងទម្លាយប្រាប់  ក៍ប្រញាប់ដាក់ពាក្យបណ្តឹងលើករណីរំលោភសេពសន្ថវៈលើអនីតិជនតែម្តង ។ ក្មេងស្រីទាំង២នាក់មានឈ្មោះដូចខាងក្រោម ៖
ទី១- ឈ្មោះ ម.ល.ស ភេទស្រី អាយុ១១ឆ្នាំ ទី
២- ឈ្មោះ ម.ល.យ ភេទស្រី អាយុ០៨ឆ្នាំ ត្រូវជាបងប្អូនបង្កើត ហើយក្មេងស្រីរងគ្រោះទាំងពីរនាក់ ត្រូវជាកូនចុងរបស់ជនសង្ស័យខាងលើផងដែរ ។

ពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋនេះ ក្រោយពីបានធ្វើការឃាត់ខ្លួនជនសង្ស័យរូបនេះ ត្រូវបានកម្លាំងនគរបាលជំនាញសហការជាមួយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើតេស្ដទឹកនោមរកឃើញមានប្រើប្រាសសារធាតុញៀនខុសច្បាប់ផងដែរ ។

ហើយបច្ចុប្បន្នជនសង្ស័យម្នាក់នេះ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធិច្បាប់ ៕

ដោយ ៖ នីយ៉ា