About Me

header ads

ជនមិនស្គាល់មុខយកម៉ូតូ១គ្រឿងប្លុងចោលនៅក្នុងទឹកត្រពាំង

ភ្នំពេញ៖ អ្នកភូមិបានប្រទះឃើញម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ មួយគ្រឿងត្រូវបានជនមិនស្គាល់មុខយកទៅប្លុងចោលនៅក្នុងទឹកត្រពាំងមួយកន្លែង ស្ថិតនៅភូមិត្រពាំងអណ្ដូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈដែលពួកគាត់ទៅបេះត្រកួនកាលពី វេលាម៉ោង៨ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ។
នគរបាលបានឲ្យដឹងថា ម៉ូតូនោះម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៧ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1GL-2825  ហើយមានសោរជាប់នៅនិងក លុះពេលនគរបាលចាក់បើកមើលកែបបានឃើញកាបូប១ ដែលនៅក្នុងកាបូបនោះគ្មានលុយទេ ប៉ុន្តែមានកាតគ្រីម៉ូតូនេះដាក់ថាគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ខេខេហ្វាន់ លីសុីង ភីអិលសុី (KK FUND LEASING PLC) ដែលមានអាស័យដ្ឋានផ្ទះលេខ៧៥៩ ផ្លូវលេខ៩៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ព្រមទាំងអត្តសញ្ញាណប័ណ្ណ១សន្លឹកឈ្មោះខាន់ ម៉ៅ កើតថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩៨៥ នៅឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ។អាស័យដ្ឋានបច្ចុប្បន្នភូមិដំណាក់រវាង ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។

អ្នកភូមិបាននិយាយថា នៅមុនពេលពួកគាត់នាំគ្នាចុះទៅបេះបន្លែត្រកួននៅត្រពាំងទឹកនោះស្រាប់តែប្រទះឃើញម៉ូតូនេះនៅក្នុងទឹកហើយក៏បានរាយការណ៍ជូននគរបាលឲ្យចុះទៅពិនិត្យមើល។ភ្លាមៗនោះនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំក៏បានចុះទៅនាំយកម៉ូតូទៅកាន់ប៉ុស្តិ៍ដើម្បីរក្សាទុកនិងធ្វើការស្រាវជ្រាវរកម្ចាស់ឲ្យទៅទទួលយកត្រឡប់ទៅវិញ ហើយដោយសារតែម៉ូតូនេះមានកូនសោរជាប់កស្រាប់នគរបាលក៏បានចាក់បើកកែបមើលឃើញកាតគ្រីនិងអត្តសញ្ញាណប័ណ្ណព្រមទាំងប័ណ្ណបើកបររថយន្តនិងកាតATM នៅក្នុងកូនកាបូបដៃមួយ។ខណនោះនគរបាលបាននាំយកម៉ូតូខាងលើទៅរក្សាទុកនៅប៉ុស្តិ៍ត្រពាំងក្រសាំងជាបណ្ដោះអាសន្នសិនរង់ចាំស្វែងរកម្ចាស់ឲ្យទៅទទួលយកវិញ៕