About Me

header ads

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តកំពង់ឆ្នាំងអញ្ជើញចុះសាកសួរសុខទុក្ខនិងនាំយកអំណោយរបស់រាជរដ្ឋាភិបាលចែកជូនដល់ប្រជាពលរដ្ឋចំនួន២០គ្រួសារ នៅឃុំរលាប្អៀរ ស្រុករលាប្អៀរ

កំពង់ឆ្នាំងៈ ប្រជាពលរដ្ឋ 20 គ្រួសារដែលជួបការលំបាកបានទទួលអំណោយរាជរដ្ឋាភិបាលដោយដោយផ្ទាល់ដៃពីប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ឆ្នាំង ។ ពិធីនេះធ្វើឡើងនៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តកំពង់ឆ្នាំងរួមដំណើរដោយលោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តកំពង់ឆ្នាំងនិងអាជ្ញាធអភិបាលស្រុករលាប្អៀរ និង អាជ្ញាធរឃុំភូមិបានអញ្ជើញចុះសាកសួរសុខទុក្ខនិងនាំយកអំណោយរបស់រាជរដ្ឋាភិបាលផ្តល់តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តកំពង់ឆ្នាំង ចែកជូនគ្រួសារងាយរងគ្រោះ ចំនួន២០គ្រួសារនៅឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោក ថោង ចំរើន  បានអោយដឹងថាៈ ដោយសារជំងឺកូវីដ ធ្វើអោយប្រជាពលរដ្ឋមួយចំនួនតូចនៅខេត្តកំពង់ឆ្នាំង ជួបការលំបាកខ្វះខាតជីវភាព ហើយដើម្បីសម្រួលនូវការលំបាកនេះរាជរដ្ឋា
ភិបាល តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា បានផ្តល់អំណោយ ដើម្បីជួយដល់គ្រួរសារងាយរងគ្រោះ នៃគម្រោងសុខមាលភាពសង្គម សម្រាប់ជួយដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង ជាគ្រួសារចាស់ជរា ជួបការលំបាក ស្រ្តីមេម៉ាយ ជនពិការ  អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះ២០គ្រួសារនាពេលនេះមានអង្ករ២០គីឡូក្រាម មី១កេស ទឹកត្រី១យួរ សាប៊ូ២ដុំ ក្រម៉ា១។មន្រ្តីសង្គមកិច្ចខេត្តបានឧបត្ថម្ភ ទឹកដោះគោ ទឹកផ្លែឈើ និងឯកឧត្តមបណ្ឌិតអ៊ុក រ៉ាប៊ុន បានឧបត្ថម្ភថវិកាក្នុងមួយៗគ្រួសារ៥ម៉ឺនរៀល។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពសំណាក់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលជានិច្ចកាលសម្តេចតែងតែបានខ្វាយខ្វល់យកចិត្តទុកដាក់គិតគូអំពីសុខមាលភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទិសទីទូទាំងប្រទេសដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយឡើយ។

ឯកឧត្តមបណ្ឌិតបានអំពាវនាវ ដល់អាជ្ញាធរនៅគ្រប់មូលដ្ឋានទាំងអស់  ត្រូវបង្កើនសកម្មភាពបន្ថែមទៀតក្នុងការបន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ការរីករាលដាល់នៃជំងឺឆ្លងកូវីដ១៩ ដល់ប្រជាពលរដ្ឋរបស់ខ្លួនអោយបានញឹកញាប់បំផុត ធ្វើយ៉ាងណាអោយនៅក្នុងមូលដ្ឋាន ក្រុមគ្រួសារ និង សហគមន៍របស់ខ្លួន គ្មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ។

ឯកឧត្តមបណ្ឌិតបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវបន្តប្រុងប្រយ័ត្នខ្ពស់ដោយមានអនាម័យជាប់ជាប្រចាំគឺត្រូវពាក់ម៉ាស ដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុលឬចឹលសម្លាប់មេរោគឆ្លងផ្សេងៗ ហើយបន្តរក្សាគម្លាតឆ្ងាយពីគ្នា ។

នឹកនៅថ្ងៃទី 15 មិថុនា 2020 នេះផងដែរអនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តលោកជំទាវ ឈឹមស្រីមុំ អមដំណើរដោយអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តលោកជំទាវ ប៊នសុភី បាននាំយកអំណោយទៅចែកជូនគ្រួសារទីទាល់ក្រនិងជនចាស់ជរាគ្មានទីពឹង 10 គ្រួសារនៅក្នុងភូមិកណ្ដាលសង្កាត់ផ្សារឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំង ។

អំណោយដែលបាននាំយកទៅជូននៅក្នុងថ្ងៃនេះផងដែរក្នុងមួយគ្រួសារទទួលបានអង្ករ 25 គីឡូក្រាមត្រីខ 10 កំប៉ុង ឃិត1 កញ្ចប់មានមួយក្រមា 1 សារុង 1 និងថវិកា 2 ម៉ឺនរៀលផងដែរ ៕

ដោយសុក្ខារិន