About Me

header ads

ស្ពានឫស្សី កោះប៉ែន ត្រូវផ្អាក់ឲ្យភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់ហើយ ខណះទឹកទន្លេមេគង្គហក់ឡើង

កំពង់ចាម៖ ស្ពានឫស្សី កោះប៉ែន ត្រូវផ្អាក់ចាប់ពី ខែមិថុនានេះតទៅ ដោយមិនអាចឲ្យភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់ហើយ ព្រោះបច្ចប្បន្ននេះស្ពានឫស្សី ត្រូវរងគ្រោះដោយទឹកហូរផ្តាច់ តួស្ពានមួយចំនួនហើយ ខណះទឹកទន្លេមេគង្គខេត្តកំពង់ចាមហក់ឡើង នារដូវវស្សា។ លោក ប៊ុន ដារ៉ា ជាអ្នកអភិរក្សស្ពានឫស្សីកោះប៉ែន និងជាអ្នកវិនិយោគរមណីយដ្ឋានឆ្នេរខ្សាច់កោះបែន បានអោយដឹងថា ជារៀងរាល់ឆ្នាំ ក្នុងពាក់កណ្តាលខែមិថុនា ស្ពានឫស្សីត្រូវបានរុះរើជាបណ្តើរៗ ដោយសារទឹកទន្លេមានការហក់ឡើងជាបន្តបន្ទាប់ ដូច្នេះហើយធ្វើអោយតួស្ពាននៅចំផ្នែកកណ្តាលត្រូវទឹកហូរកាត់ និងត្រូវផ្អាក់ចរាចរ សម្រាប់ភ្ញៀវទេសចរឆ្លងកាត់ទៅកម្សាន្តនៅលើឆ្នេរខ្សាច់កោះប៉ែន។ លោក ប៊ុន ដារ៉ា បានបញ្ជាក់បន្ថែមទៀតថា ឫស្សីដែលបានរុះរើពីតួស្ពានទាំងអស់ ត្រូវយកមករក្សាទុកនៅលើគោក ដើម្បីឆ្នាំក្រោយទុកក្រាលឆ្នេរខ្សាច់ក្នុងរមណីយដ្ឋានមួយនេះបន្តទៀត។ លោក ក៍បានអំពាវនាវ ដល់ភ្ញៀវទេសចរទាំងអស់ ដែលមានបំណងចង់អញ្ជើញទៅទស្សនាកម្សាន្ត ហែលទឹកលេង នៅរមណីយដ្ឋាន បែបធម្មជាតិ និងលើទឹកដីកោះប៉ែន សូមធ្វើដំណើរតាមស្ពានថ្មកោះប៉ែនវិញ ។ គួរបញ្ជាក់ផងដែរ ស្ពានឬស្សីកប៉ែន គឺជាអត្តសញ្ញាណរបស់អ្នកខេត្តកំពង់ចាម និងជាតំបន់ទេសចរមួយដែលជាភាពទាក់ទាញភ្ញៀវទេសចរផងដែរ ក្នុងរដូវវស្សាជារៀងរាល់ឆ្នាំ តែងតែរងគ្រោះដោយទឹកទន្លេមេគង្គហក់ឡើង និងត្រូវរុសរើចេញ សរុបប្រវែងជាង៧០០ម៉ែត្រភ្ជាប់ពីក្រុងកំពង់ចាមទៅឆ្នេរខ្សាច់កោះប៉ែន ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម៕