About Me

header ads

នគរបាលនិងប្រជាការពារភូមិឃាត់ខ្លួនចោរលួចសត្វពាហនៈរួមជាមួយវត្ថុតាង

ខេត្តពោធិ៍សាត់៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរលាប សហការជាមួយប្រជាការពារភូមិបានចុះល្បាតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីភូមិឃុំមានសុវត្ថិភាព ក្នុងនោះបានឃាត់ខ្លួនជនសង្ស័យម្នាក់រួមទាំងវត្ថុតាងសត្វពាហនៈ(ក្របីញី)ចំនួន ២ក្បាល ។

 ករណីបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងចោរកម្មខាងលើ បានធ្វើឡើងនៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចចន្ទល់កូន ស្ថិតក្នុងភូមិឆ្លងកាត់ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ។

 លោក វរសេនីយ៍ត្រី អ៊ុន ហូ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលរលាបបានប្រាប់ថា ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ លី តុល ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម បច្ចុប្បន្ន រស់នៅភូមិបង្គៀប ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ក្នុងនោះដកហូតបានវត្ថុតាងសត្វពាហនៈ(ក្របី)ញីចំនួន ២ក្បាលផងដែរ និងកំពុងស្រាវជ្រាវស្វែងរកម្ចាស់ ។

 លោក វរសេនីយ៍ត្រីបន្តថា ការឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងសត្វ(ក្របី)ញីនេះ គឺនៅគ្រាដែលកម្លាំងសហការកំពុងចុះល្បាតក្នុងមូលដ្ឋាន ក៏ប្រទះឃើញជនសង្ស័យរួមទាំងសត្វក្របីចំនួន ២ក្បាលនៅត្រង់ចំណុចខាងលើ ហើយមើលទៅទំនងដូចជារង់ចាំអ្វីម្យ៉ាង អាចរង់ចាំដឹកឡើងរថយន្តក៏ថាបាន។ ដោយមានការសង្ស័យទើបឃាត់យកមកសួរនាំ ហើយជនសង្ស័យក៏បានសារភាពប្រាប់សមត្ថកិច្ចជំនាញតាមត្រង់ដែរ។ បច្ចុប្បន្ន ជនសង្ស័យកំពុងបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់។  ចំណែកសត្វពាហនៈ(ក្របី)ញីចំនួន ២ក្បាលនោះ ត្រូវរក្សាទុកជាបណ្ដោះអាសន្ននៅប៉ុស្ដិ៍នគរបាលរដ្ឋបាលរលាបដើម្បីស្វែងរកម្ចាស់៕

ដោយៈ បុឹម ពិន