About Me

header ads

ផ្សារចុងសប្ដាហ៍ក្នុងខេត្តកំពង់ចាម បានផ្តល់ឱកាសឲ្យកសិករអាចលក់ បន្លែសុវត្តិភាព សេរីរាង្គផ្លែឈើ

កំពង់ចាម៖ ជាលើកទី១ ដែលមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាមបានរៀបចំផ្សារចុងសប្ដាហ៍ ដោយមានការលក់ផលិតផល បន្លែសុវត្តិភាព និងសេរីរាង្គផ្លែឈើដែលដាំដុះដោយក្រុមកសិករក្នុងខេត្ត ដោយសហការជាមួយ គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ។ លោក ឈាង បូរិន ប្រធាន មន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងខេត្តកំពង់ចាម ជាលើកដំបូងហើយដែលខាងមន្ទីរ បានបង្កើត ផ្សារចុងសប្តាហ៍ឡើង ក្នុងគោលបំណង ផ្សព្វផ្សាយពីផលិតផលកសិកម្ម ដែលផលិតដោយក្រុមកសិករ សហគមន៍កសិកម្ម អ្នកប្រមូលទិញ និង បង្កើតឱកាសសម្រាប់ក្រុមកសិករផលិតចាប់ដៃគូរអាជីវកម្មជាមួយ អ្នកប្រមូលទិញធំៗក្នុងតំបន់ និងក្រៅតំបន់ដើម្បីឆ្លើយតបទៅនឹងតម្រូវការបច្ចប្បន្ន។ជាមួយគ្នានោះដែរ ក្រុមកសិករ និងអតិថិជន ដែលបានយកផលិតផលមកលក់ និងទិញផលិតផល បន្លែសុវត្តិភាព ក្នុងផ្សារចុងសប្តាហ៍នេះ  បានបង្ហាញសប្បាយរីករាយ គាំទ្រចំពោះមន្ទីរដោយបង្ហាញឲ្យឃើញថា  កសិករយើងអាចផលិតបន្លែសុវត្ថិភាព មិនប៉ះពាល់សុខភាព និងអាចរកទីផ្សាជូនកសិករដែលបានផលិតឡើងទៀតផង។ ផ្សារចុងសប្ដាហ៍នេះ បានបើកឲ្យដំណើរការចាប់ពីថ្ងៃសៅរ៌ និងថ្ងៃអាទិត្យ ចាប់ថ្ងៃទី២៧ដល់ទី២៨ ខែមិថុនា ឆ្នាំ២០២០ នេះ ដែលមានការអញ្ជើញចូលរួមដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមផ្សារចុងសប្តាហ៍នេះដែលមានការលក់ផលិតផល បន្លែសុវត្តិភាព  និងសេរីរាង្គផ្លែឈើដែលដាំដុះដោយក្រុមកសិករក្នុងខេត្ត មាន់ស្រែ, អង្ករ ,ម្សៅដំឡូងមី និងផលិតផលកសិកម្ម កែច្នៃដោយសិប្បករក្នុងខេត្តជាច្រើនមុខទៀត  ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៅមុខមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម តាមបណ្តោយមាត់ទន្លេ ហើយខាងមន្ទីរ នឹងសង្ឃឹមថា  កសិករអាចចូលរួម បានច្រើនដោយមានការគាំទ្រពីប្រជាពលរដ្ឋយើងផងដែរ៕