About Me

header ads

គ្រោះថ្នាក់​ចរាចរណ៍​ រវាង​ម៉ូតូ​ នឹង​ម៉ូតូ​ នៅ​ស្រុក​ស្រែ​អំបិល​ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ ២​ នាក់​

កោះកុង៖  នៅថ្ងៃ​ទី​ ៣០​ ខែ​ ឧសភា​ ឆ្នាំ​ ២០២០​ វេលាម៉ោង​ ១២:១០​ នាទី​ ថ្ងៃ​ត្រង់​ នៅចំណុចផ្លូវ៤៨​ ចន្លោះគីឡូម៉ែត្រ១៨ - ១៩ស្ថិតក្នុងភូមិតាធង.ឃុំដងពែង.ស្រុកស្រែអំបិល មានករណីគ្រោះថ្នាក់ចរាចរណ៍ ០១លេីក រវាងម៉ូតូ បុកនឹងម៉ូតូ​ ក្នុង​ទិសដៅ​ បញ្ច្រាសគ្នា​ (ពីកើតទៅលិច) ។




សមត្តកិច្ច​ ស្រុកស្រែអំបិលបានបញ្ជាក់ថា  ម៉ូតូ​ Dream C 125 ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះគ្នាចំនួន ០៤ នាក់ (អត់​ពាក់​មួក​សុវត្ថិភាព​) បេីកបរដោយឈ្មោះ តេង ទី ភេទប្រុស អាយុ២៧ឆ្នាំ​ (រងរបួសធ្ងន់​) មានទីលំនៅភូមិជីខ ឃុំជីខលើ.ស្រុកស្រែអំបិល ក្នុង​ទិសដៅពីកើត​ ទៅលិច​ ចំណែក​ឯ​អ្នករួមដំណើរ​ ០៣​ នាក់ទៀត​ មាន​ម្នាក់​រងរបួស​ធ្ងន់​ ឈ្មោះ​ ប៉ុន​ ណួយ​ ភេទស្រី​ អាយុ២៥ឆ្នាំ​ ដោយបាន​បុក​នឹង​ម៉ូតូ​ Race​ Sport​ ពណ៌ក្រហម​ ពាក់ស្លា​ក​លេខ​ ភ.ព1F4087​ ជិះ​គ្នា​ ២​ នាក់​ បើកបរដោយឈ្មោះ​ ទឹម​ សំអច​ ភេទប្រុស​ អាយុ២៩ឆ្នាំ​ (រងរបួសស្រាល​) មានទីលំនៅភូមិអណ្តូងទឹក.ឃុំអណ្តូងទឹក.ស្រុកបុទុមសាគរ​ និងអ្នករួម​ដំណើរ​ រងរបួសស្រាល។



ក្នុងហេតុការណ៍នោះដែរ ជនរងគ្រោះ​​ ត្រូវបានសង្គ្រោះ​ ទៅព្យាបាល​ នៅមន្ទីពេទ្យបង្អែកស្រុកស្រែអំបិល​ ចំណែក​វត្ថុតាងទាំងពីរ​ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល​  ដើម្បីរងចាំភាគីទាំងសងខាងចូលខ្លួនមកដោះ​ស្រាយ។