About Me

header ads

បុរសម្នាក់មិនជាមានបញ្ហាអ្វីបាននយកកូនកាំបិតចិតបន្លែទៅកាត់លិង្គខ្លួនឯងហូរឈាម ស្ទើរតែដាច់

កាលពីវេលាម៉ោង ១០ និង ១៥នាទីព្រឹក ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២០ នៅចំណុចលើផ្លូវបេតុ ស្ថិតនៅក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មានហេតុការដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបុរសជាកម្មករសំណង់ម្នាក់ បានយកកូនកាំបិតចិតបន្លែដងលឿងមួយទៅអារកាត់លិង្គខ្លួនឯងហូរឈាមកក្លាក់ស្ទើរតែដាច់ទៅហើយនោះ។ដោយមិនមានអ្នកណាម្នាក់បានដឹងពីមូលហេតុអ្វីច្បាស់ឡើយ ដោយអ្នកខ្លះនិយាយថា មកពីរូបគាត់ស្រវឹងស្រា និង ខ្លះទៀតមកពី រូបគាត់មានគ្រូចូល ហើយខឹងនិងស្រ្តីជាប្រពន្ធទើបធ្វើបែបនេះ។



តាមប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា បុរសដែលយកកូនកាំបិតកាត់លិង្គខ្លួនឯងនេះមានឈ្មោះ  គា វណ្ណា អាយុ ៣៨ឆ្នាំ មុខរបរជាកម្មសំណង់ មានប្រពន្ធឈ្មោះ សៅ ស៊ីផា អាយុ ៤០ឆ្នាំ ធ្វើការជាអ្នកអនាម័យនៅក្នុងសាលារៀនឯកជនមួយ និងស្នាក់នៅបន្ទប់ជួលលេខ ១៦ ក្បែរកន្លែងកើតហេតុខាងលើ។មុនពេលកើតហេតុ ខណៈដែលបុរសខាងលើ នៅក្នុងបន្ទប់តែ ម្នាក់ឯងហើយស្ត្រីជាប្រពន្ធទៅធ្វើការបាត់នៅតែម្នាក់ឯងនោះ ក៏ស្រាប់តែបានឃើញរូបគាត់ដើរចេញមកខាងក្រៅគ្មាន ស្លៀកខោអាវស្រាតននលគោក ដោយដៃម្ខាងមានកាន់កូនកាំបិតចិតបន្លែដងលឿងមួយ ដើរបណ្តើរអារលិងខ្លួនឯងបណ្តើរហូរឈាមពេញផ្លូវ ទើបងបង្ករអោយមានការភ្ញាក់ផ្អើលទៅដល់អ្នករស់នៅក្បែរខាងនិងរាយការណ៍ប្រាប់កម្លាំងមានសម្ថកិច្ចមូលដ្ឋានអោយចុះមកជួយធ្វើអន្តរាគមន៍ផងដែរ។ 




ភ្លាមៗកម្លាំងមានសមកិច្ចខណ្ឌមានជ័យក៏បានចុះមកដល់ជួយហៅរថយន្តសាមុយអោយមកដឹកយកទៅធ្វើការព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូ វៀត ពាក់ព័ន្ធទៅនឹងករណីនេះដែរត្រូវបានប្រជាពលរដ្ឋរស់នៅក្បែរខាងអះអាងថា ទំនងជា កើតឡើងដោយសារតែរូបគាត់ស្រវឹងស្រា ហើយអ្នកខ្លះទៀតក៏បានលើកឡើងថា បុរសរងគ្រោះជាមនុស្សមានគ្រូកាន់ និង បានសុំប្រពន្ធធ្វើការព្យាបាលនិងមើលគេផងដែរ តែស្រ្តីជាប្រពន្ធមិនព្រមដោយនិងអោយទៅនៅស្រុកវិញ ទើបបានជាខឹង  និងកើតរឿងនេះឡើងតែម្តងទៅ។