About Me

header ads

ជនសង្ស័យ​ម្នាក់​ជិះ​កង់​ដេីរ​រក​ឆ្កឹះ​សោរ​ ផ្ទះ​ប៉ង​លួច​ទ្រ​ព្យ​សម្បត្តិ ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋឃាត់​ខ្លួន​អោយ​សមត្ថកិច្ច​ភ្លាមៗ

​ភ្នំពេញ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ ម្ចាស់​ផ្ទះ​ រួម​ជាមួយ​ប្រជាពលរដ្ឋ​ ឃាត់ខ្លួន​អោយ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​១​ បន្ទាប់​ពី​ជនសង្ស័យ​រូប​នោះ​ បំរុងឆ្កិះ​សោរ​ផ្ទះ​លួច​ទ្រ​ព្យ​សម្បត្តិ​  កាល​ពី​វេលាម៉ោង​ ១និង​៣០នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​២៣​ ខែ​មិថុនា​ ឆ្នាំ​២០២០​ ទុលមុខ​និង​ផ្ទះ​សំណាក់​ ស្ទឹង​លាភ​ ផ្លូវ​បេតុង​ សង្កាត់​ស្ទឹង​មានជ័យ​១​ ខណ្ឌ​មានជ័យ​  រាជធានី​ភ្នំពេញ​  ។
​ 



​ជនសង្ស័យ​មាន​ឈ្មោះ​ ​ អិន​ ឧត្តម​ ហៅ​ចិន​ អាយុ​២០ឆ្នាំ​ មុខរបរ​ មិន​ពិត​ប្រាកដ​ ស្នាក់នៅ​ផ្ទះ​ជួល​ សង្កាត់​ស្ទឹងមានជ័យ​១​ ខណ្ឌ​មានជ័យ​   ។សមត្ថកិច្ច​​ ដកហូត​ សោរ​តាន់​១ដុំ​ និង​កង់​កញ្ចាស់​មួយ​ 
​តាម​សម្ដី​ បុរស​ជាម្ចាស់​ផ្ទះ​ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា​ មុន​នឹង​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ គឺ​រូប​លោក​ ត្រឡប់​មក​ពី​ហូប​អី​មួយ​មិត្តភ័ក្ដិ​ លុះ​មកដល់​ជិតផ្ទះ​ ក៍ឈប់​រថយន្ដ​ ហេីយ​សំឡឹង​ឃើញ​ បុរស​ជា​ជនសង្ស័យ​ កំពុង​តែ​ជិះ​កង់​ ឈប់​នៅ​មុខ​ផ្ទះ​ ដោយ​សកម្មភាព​ អេីតឡឺម​ ងាក​ឆ្វេង​ស្ដាំ​ ហើយ​ដោយ​ឃើញ​សភាព​មិន​ស្រួល​ រូប​គាត់​បានតេទូរសព្ទ័​ ទាក់ទងទៅសមត្ថកិច្ច​ អោយ​មក​ដល់​ផ្ទះ​ ហេីយ​ក៍បាន​​ឃាត់ខ្លួន​ បុរស​ខាង​លើ​ សួរ​នាំ​ឆែកឆេរ​ស្រាប់​តែ​រក​ឃើញ​នូវ​ ឧបករណ៍​សម្រាប់​ ឆ្កឹះ​សោរ​ មួយ​ដុំ​ នៅ​ក្នុង​ខ្លួន​  ទេីប​ប្រគល់​អោយ​សមត្ថកិច្ច​ យកទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​១តែ​ម្តង​  ។ បច្ចុបន្បន្នជនសង្ស័យ​ កំពុងឃាត់ខ្លួននៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១  ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕