About Me

header ads

ម្ចាស់មេដាយមាស ឃីម ឌីម៉ា ៖ មិនសប្បាយចិត្ត ស្ថានភាពរបួសជើងរបស់ខ្លួនដោយមិនដឹងថាអាចជាសះស្បើយនៅពេលណា

ម្ចាស់មេដាយមាស ឃីម ឌីម៉ា ៖ មិនសប្បាយចិត្ត ស្ថានភាពរបួសជើងរបស់ខ្លួនដោយមិនដឹងថាអាចជាសះស្បើយនៅពេលណា

ក្នុងកម្មវិធីប្រគល់មេដាយជូនជាតិដើម្បីទុកតម្កល់ក្នុងសារមន្ទីរកីឡា នាគខ្មៅខេត្តបន្ទាយមានជ័យកីឡាករ ឃីម ឌីម៉ា បានផ្តល់បទសម្ភាសន៍ខ្លីជាមួយអ្នកសារព័ត៌មាន និងបង្ហាញពីភាពនឹករលឹកដល់អ្នកគាំទ្រយ៉ាងខ្លាំងបន្ទាប់ពីខកខានឡើងសង្វៀនអស់ជាង១ឆ្នាំទៅហើយដោយសារបញ្ហារបួសជើងនៅមិនទាន់ជាសះស្បើយ១០០%នៅឡើយ។


យ៉ាងណាមិញ នាគខ្មៅ ឌីម៉ា បានសម្តែងអារម្មណ៍រំភើប និងមានមោទនភាពលើខ្លួនឯងយ៉ាងខ្លាំងក្នុងនាមជាម្ចាស់មេដាយមាសតែម្នាក់គត់លើវិញ្ញាសាកីឡាប្រដាល់សេរី កាលពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី។ ទោះបី ឌីម៉ា សប្បាយចិត្តនឹងមោទនភាពលើមេដាយមាសរបស់ខ្លួនក៏ពិតមែន ប៉ុន្តែតារាប្រដាល់ដ៏ឆ្នើមម្នាក់នេះហាក់បីដូចជាមិនសប្បាយចិត្តបន្តិចដែរបន្ទាប់ពីរូបគេនៅមិនទាន់មានភាពច្បាស់លាស់ជាមួយនឹងស្ថានភាពរបួសជើងរបស់ខ្លួនដោយមិនដឹងថាអាចជាសះស្បើយនៅពេលណា ហើយអាចឡើងសង្វៀនប្រកួតវិញនៅថ្ងៃណាឡើយ ប៉ុន្តែប្រសិនបើនៅតែអាចមិនអាចព្យាបាលឲ្យជាដាច់ទៀត វាគឺជារឿងមួយដ៏គួរឲ្យសោកស្តាយខ្លាំងបំផុត  ។