About Me

header ads

ផ្ទះ៤០ខ្នងប៉ើងដំបូលនិង៥ខ្នងផ្ទះផ្សេងទៀតរលំដួលដល់ដីសត្វគោ៣ក្បាលត្រូវបានរន្ទះបាញ់ងាប់

កំពង់ឆ្នាំង៖ ផ្ទះ៤០ខ្នងបានប៉ើងដំបូល៥ខ្នងផ្ទះផ្សេងទៀតបានដួលរលំដល់ដីសត្វគោ៣ក្បាលត្រូវបានរន្ទះបាញ់ងាប់នៅក្នុងហេតុការគ្រោះធម្មជាតិភ្លៀងខ្យល់កន្ត្រាក់និងផ្គរន្ទះ ។
ហេតុការណ៍បានកើតឡើងនៅរសៀលថ្ងៃទីមិថុនា២០២០នៅក២ឃុំគឺឃុំស្វាយនិងឃុំពាមក្នុងស្រុកសាមគ្គីមានជយ័ខេត្តកំពង់ឆ្នាំង ។

បើយោងតាមការបញ្ជាក់ពីគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ឆ្នាំងបានឲ្យដឹងថានៅថ្ងៃទី 1 ខែមិថុនាផ្ទះប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់គឺបណ្តាលអោយមានសរុបចំនួន ៤០ខ្នងប៉ើងដំបូលក្នុងនោះមានចំនួន 5 ខ្នងផ្សេងទៀតដួលរលំដល់ដីនិង៣៥ខ្្នងផ្ទះប៉ើងដំបូលនិងបណ្ដាលអោយគោ៣ក្បាលបានងាបើដោយសាររន្ទះបាញ់ គ្រោះធម្មជាតិនេះបានកើតឡើងនៅឃុំចំនួនពីខាងលើក្នុងស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង ។

សូមរំលឹកដែរថាបន្ទាប់ពីរដូវវស្សាធ្លាក់ភ្លៀងបានមកដល់ភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់បានបង្កឲ្យរលំផ្ទះបងប្អូនប្រជាពលរដ្ឋខ្លះរបើកដំបូលខ្លះទៀតដួលរៀបដល់ដីនិងមានរន្ទះបាញ់សម្លាប់គោក្របីរបស់អ្នកស្រុកក្នុងខេត្តកំពង់ឆ្នាំងជាបន្តាបផងដែរ ។

សម្រាប់ថ្ងៃទី 1 ខែមិថុនា២០២០នេះគឺចាត់ទុកថាជាចំនួនច្រើនជាងគេបង្អស់ចាប់តាំងពីដើមខែមិថុនានេះបានមកដល់ ។យោងតាមរបាយការណ៍គ្រោះមហន្តរាយខេត្តបានអោយដឹងថានៅចុងខែឧសភាផ្ទះ៤ខ្នងប៉ើងដំបូលក្នុងនោះរោងមាន់១ដួលរាបដល់ដីសត្វគោ២ក្បាលនិងក្របី៣ក្បាលត្រូវបានរន្ទះបាញ់អោយងាប់និង១ក្បាលត្រូបានខ្សែភ្លើងឆក់ផងដែរ។




 ដោយសុក្ខារិន