About Me

header ads

រថយន្តម៉ាស្តាបេីកបុករបាំងថ្មពុះចែកទ្រូងផ្លូវដាច់កាឡេទៅមុខលែងរួច

ភ្នំពេញ​៖​ រថយន្តម៉ាស្តាមួយគ្រឿងបោះពួយក្នុងល្បឿនលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យដាច់កាឡេទៅមុខលែងរួចចំណែករបាំងថ្មវៀចមួយកង់​ កាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៥​ ខែមិថុនា​ ​ឆ្នាំ២០២០​នៅតាមបណ្តោយផ្លូវ​ ព្រះមុនីវង្ស​ស្ថិតក្នុងសង្កាត់បឹងត្របែក​ ខណ្ឌចំការមន។ រថយន្តបង្កម៉ាកម៉ាស្តាពណ៍​ ត្រីឆ្លូញ​ ពាក់ស្លាកលេខភ្នំពេញ 2BE 9811 ។ ធ្វេីដំណេីរពីជេីងទៅត្បូងខណះមកដល់ចំណុចកេីតហេតុក៏រេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវដាច់កាឡេទៅមុខលែងរួចតែម្តង។ ក្រោយកេីតហេតុសមត្ថកិច្ចជំនាញបានស្ទូចរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕