About Me

header ads

គាស់បន្ទប់លួចម៉ូតូបានសម្រេច ពេលឃើញកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យល្បាតតាមមូលដ្ឋាន ផ្តួលម៉ូតូរត់គេចខ្លួនជាមួយលុយ១៣០០ដុល្លារ

ភ្នំពេញ៖ ជនសង្ស័យមួយក្រុមដែលមានបក្ខពួកប្រម៉ាណ ៣~៤នាក់ បានធ្វើសកម្មភាពគាស់បន្ទប់ជួលលួចយកម៉ូតូហុងដាឌ្រីស៊េរីឆ្នាំ២០២០បានសម្រេចប្រឹងជិះគេចខ្លួន តែត្រូវបានប្រទះជាមួយកម្លាំងល្បាតបានផ្តួលម៉ូតូរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២៖០០នាទីទាបភ្លឺថ្ងៃទី៤ខែមិថុនាឆ្នាំ២០២០នៅបន្ទប់ជួលមួយកន្លែងគ្មានលេខ ដែលស្ថិតនៅក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ខណ្ឌមានជ័យ។



ស្ត្រីរងគ្រោះមានឈ្មោះ សួន សុខគៀង អាយុ៣៥ឆ្នាំ មុខរបរចុងភៅ ស្នាក់បន្ទប់ជួលខាងលើ ដែលស្ថិត នៅក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។តាមប្រភពពីស្រ្តីរងគ្រោះខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ នៅក្នុងបន្ទប់មានក្មេងៗ ២~៣នាក់រួមនឹងខ្លួនផងដែរ បានសម្រាកលង់លក់ក្នុងដំណេកយ៉ាងស្រួលដូចសព្វដង ប៉ុន្តែទ្វារមិនបានចាក់សោរទេ គ្រាន់តែចាក់កន្លឹះតែប៉ុណ្ណោះ ចំណែកឯម៉ូតូត្រូវបានដាក់ក្បែរគ្រែដូចសព្វដង រីឯលុយចំនួនជាង១៣០០ដុល្លារបានទុកក្នុងកញ្ចប់ថង់លើក្បាលដំណេក។ គាត់បានបន្តទៀតថា មិនដឹងថាជនសង្ស័យទាំងនោះធ្វើសកម្មភាពឆ្កឹះសោរចូលក្នុងបន្ទប់តាំងពីពេលណាទេ ស្រាប់តែឃើញទ្វារចំហរ រីឯម៉ូតូបានបាត់ទើបមានការភ្ញាក់ផ្អើលឆោរឡោតែម្តង សូម្បីតែលុយដែលទុកលើក្បាលដំណេកក៏បាត់ដែរ។



ក្រោយពេលកេីតហេតុស្ត្រីរងគ្រោះខាងលេី បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ ដេីម្បីឲ្យសមត្ថកិច្ចប្រកាសតាមវិទ្យុទាក់ទងគ្រប់បណ្ដាខណ្ឌទាំងអស់ឲ្យជួយមេីល ក្រោយពីទទួលបានព័ត៌មានភ្លាមៗកម្លាំងល្បាតនគរបាលខណ្ឌមានជ័យសហការជាមួយនគរបាលមូលដ្ឋានធ្វើការចុះអន្តគមន៍ ល្បាតគ្រប់ច្រកល្ហក់ ក៏បានប្រះទះឃើញជនសង្ស័យ៤នាក់កំពុងតែជិះម៉ូតូជនរងគ្រោះ ពេលឃេីញសមត្ថកិច្ចភ្លាម ក៏បានជិះគេចខ្លួនមកដល់ក្បែរនិងទីលានចាក់សំរាមចាស់ ហេីយក៏ផ្តួលម៉ូតូចោលរត់គេចខ្លួនបាត់ស្រមោល ជាមួយនិងលុយចំនួន $ ១៣០០ ។បច្ចុប្បន្នសមត្ថកិច្ចនៅតែបន្តស្រាវជ្រាវកំណត់មុខសញ្ញាយកមកផ្តន្ទាទោស មិនឱ្យរួចផុតពីសំណាញ់ច្បាប់បានឡើយ ៕