ព្រោះតែភ្លើងប្រច័ណ្ឌប្ដីចាក់ប្រពន្ធនិងកាំបិតចិតត្នោតរហូតដល់ស្លាប់

ភ្នំពេញ៖ ព្រោះតែភ្លើងប្រច័ណ្ឌដុតរោលពេញទ្រូងបានធ្វើឲ្យបុរសម្នាក់ដាច់ចិត្តលើកដៃចាក់ប្រពន្ធនិងកាំបិតត្នោត បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត ពេលដែលក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះបន្ទាន់ដល់ពាក់កណ្ដាលផ្លូវ បន្ទាប់មកជនដៃដល់ជាប្ដីបានជិះម៉ូតូ១គ្រឿងគេចខ្លួនបាត់ស្រមោល។



ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃ២២ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងភូមិដូនរ័ត្ន សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជនដៃដល់ជាប្ដីឈ្មោះសុខ លី សម្បត្តិ ហៅវ៉េវ  អាយុ២៣ឆ្នាំ រស់នៅក្នុងភូមិកើតហេតុនិងមានស្រុកកំណើតនៅភូមិទួលខ្លុង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខត្តកណ្ដាល បានជិះម៉ូតូហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៨គេចខ្លួនបាត់។ចំណែកស្រ្តីជាប្រពន្ធដែលស្លាប់ឈ្មោះលាង ផល្លា អាយុ២៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រ រស់នៅភូមិកើតហេតុកេីត​ហេតុ​ខាងលើ។


តាមសាច់ញាតិជនរងគ្រោះបាននិយាយថា អ្នកទាំង២មាន កូនប្រុសអាយុ២ខួបម្នាក់ ហើយបុរសជាប្ដីរូបនោះតែងតែប្រច័ណ្ឌនាងជាប្រពន្ធ ជាមួយអ្នកដ៏ទៃខ្លាំងណាស់មុននិងឈានដល់ការចាក់សម្លាប់ប្រពន្ធបែបនេះ ជនដៃដល់ធ្លាប់បានជិះម៉ូតូបំបុកប៉ុនប៉ងសម្លាប់ប្រពន្ធម្ដងរួចមកហើយព្រោះតែខឹងប្រពន្ធទៅបុណ្យមិត្តភក្ដិ។ហើយក្រៅពីនេះក៏ធ្លាប់បានឈ្លោះគ្នាជាញឹកញាប់ព្រោះតែភ្លើងប្រច័ណ្ឌហើយបានវាយប្រពន្ធជាបន្តបន្ទាប់ និយាយរួមនៅពេលដែលប្រពន្ធតុបតែងខ្លួនទៅចូលរួមកម្មវិធីបុណ្យឬការមិត្តភក្ដិ គឺជន ដៃដល់ជាប្ដីតែងរករឿងប្រច័ណ្ឌនិងវាយដំរហូតហើយ ។



ប្រភពដដែលបានបន្តទៀតថា ជននេះប្រច័ណ្ឌតពូជតែម្ដង ដោយឪពុករបស់គេបានប្រច័ណ្ឌប្រពន្ធឈ្លោះគ្នាឥតល្ហែ រហូតឈានដល់ការបែកបាក់គ្រួសាររហូតដល់សព្វថ្ងៃ ហើយនៅពេលដែលជននេះចូលស្ដីដណ្ដឹងនាងរងគ្រោះមិននឹកស្មានថាចិត្តគេពូកែប្រច័ណ្ឌប្រពន្ធដូចជាឪពុកនោះទេ ខំតែឲ្យកូន។លុះរៀបការរួចប្រច័ណ្ឌតពូជ ហើយពួកគាត់ដែលជាសាច់ញាតិខាងស្រីបានស្ដីប្រដៅកុំឲ្យប្រច័ណ្ឌខ្លាំងពេកនិងកុំរៀនតាមឪពុក ប៉ុន្តែជននេះមិនស្ដាប់សោះមិនតែប៉ុណ្ណោះនៅប៉ុន្មានថ្ងៃមុនសម្លាប់ប្រពន្ធ ជននោះធ្លាប់បាន បោះពាក្យសម្ដីថា មុននិងរូបគេចាកចេញពីផ្ទះគឺត្រូវសម្លាប់ប្រពន្ធសិន។ហើយរហូតដល់វេលាយប់ថ្ងៃកើតហេតុស្រាប់តែចាក់ប្រពន្ធ ខណៈនោះនាងស្រែកហៅម្ដាយឲ្យជួយលុះម្ដាយរត់ទៅដល់ឃើញជនដៃដល់ជាប្ដីជិះម៉ូតូចេញពីផ្ទះបាត់ឯនាងដេកដួលលើដីក្នុងថ្លុកឈាម ភ្លាមៗនោះក្រុមគ្រួសារបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលម៉ែត្រ តែបានស្លាប់នៅពាក់កណ្ដាលផ្លូវ ហើយដោយមិនអស់ចិត្តទើបបញ្ជូនរហូតដល់មន្ទីរពេទ្យហើយគ្រូពេទ្យប្រាប់ថានាងស្លាប់បាត់ហើយ ទើបនាំត្រឡប់មកផ្ទះវិញបឹងសមត្ថកិច្ចជួយអន្តរាគមន៍ ៕