About Me

header ads

រន្ទះបាញ់សត្វគោបណ្តាលអោយងាប់៤ក្បាលនិងខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋមួយចំនួន

ស្ទឹងត្រែងៈ រដូវវស្សាចាប់ផ្តើមឈានមកដល់នៅក្នុងឆ្នាំនេះនិងមានភ្លៀងធ្លាក់មួយមេធំលាយឡំខ្យល់ផ្គររន្ទះផងនោះសត្វពាហនៈព្រមទាំងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋមួយចំនួនបានរងគ្រោះដោយសារគ្រោះធម្មជាតិ។



ទាក់ទិនករណីគ្រោះធម្មជាតិខាងលើនេះនៅថ្ងៃទី២៩ឧសភា២០២០ចុងសប្តាហ៏នេះ មានភ្លៀងធ្លាក់មានផ្គររន្ទះបាញ់ទូរទស្សន៍បែកមួយគ្រឿងផ្ទះរបស់ស្រី្តឈ្មោះ ភនសន នៅភូមិសាមឃួយឃុំសាមឃួយ តែមិនមានការគ្រោះថ្នាក់ដល់មនុស្សទេ។ ដោយឡែកនៅភូមិបានម៉ៃ ឃុំកំភុន ឯនោះវិញលោក ទេស ភា លាភ អធិការស្រុកសេសានអោយដឹងបន្តថាមានករណីគ្រោះធម្មជាតិរន្ទះបាញ់គោងាប់៤ក្បាលនៅចំណុចវាលស្រែក្បែទំនប់ពូក។ហើយករណីខាងលើនេះដែរមិនមែនប៉ះពាល់ដល់អាយុជីវិតពលរដ្ឋណាម្នាក់ឡើយ។


លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានបានបញ្ជាក់ថាអាជ្ញាធរស្រុកបានជូនដំណឹងទៅគ្រប់មូលដ្ឋានឃុំដើម្បីធ្វើការផ្សព្វផ្សាយអោយប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ
ដែលឡើងក្នុងកំឡុងរដូវវស្សាភ្លៀងធ្លាក់ដើមឆ្នាំដែលអាចកើតមានខ្យល់កន្ត្រាក់ ផ្គររន្ទះជាដើម។
លោកបន្តថារដ្ឋបាលឃុំស្រុកក៍បានដាស់តឿនដល់ពលរដ្ឋអោយគ្រប់ប្រព័ន្ធអេឡិចត្រូនិច ទូរស័ព្ទ
ដៃ ទូរទស្សន៍ វិទ្យុ ម៉ាញ៉េ និងឧបករណ៍ណាដែលងាយស្រូបជាមួយរន្ទះផ្សេងទៀត។ សត្វគោចំនួន៤ក្បាលដែលងាប់ដោយសាររន្ទះបាញ់នោះត្រូវបានប្រមូលដឹកតាមគោយន្តកន្ត្រៃយកមកផ្ទះហើយលក់បន្តទៅអោយឈ្មួញផងដែរ ៕