About Me

header ads

ស្រវឹងស្រាជោគជាំជិះម៉ូតូរេចង្កូត ធ្លាក់ប្រឡាយអត់ទឹកជ្រុលបុកលូ រងរបួសធ្ងន់ស្រាល២នាក់

ខេត្តប៉ៃលិន ៖ បុរស២នាក់រងរបួសធ្ងន់ស្រាល ត្រូវបានក្រុមការងារតំណាងរាស្ត្រដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត  ដោយសារស្រវឹងស្រា ជិះម៉ូតូគ្នា ក្នុងល្បឿនលឿន លុះបត់ម៉ូតូទៅខាងស្ដាំ ស្រាប់តែជ្រុលធ្លាក់ប្រឡាយអត់ទឹក បុកមាត់លូរបួសធ្ងន់ស្រាលតែម្តង  ។



ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៩ និង៤០នាទី ព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥៧ ផ្លូវចូលវត្តបេង ក្នុងភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន ។


ប្រភពព័ត៍មានពីលោក ជា សុខជឿន ក្រុមការងារតំណាងរាស្ត្របានឱ្យដឹងថា ជនរងគ្រោះទាំង២  ទី១. ឈ្មោះ ស្វាយ ឃី  ភេទប្រុស អាយុ៦២ឆ្នាំ ជាកសិករ (ជាអ្នកបើកបរម៉ូតូម៉ាកឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៍ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន1B-0997 (រងរបួសស្រាល) ដោយមិនពាក់មួកសុវត្ថិភាព ទី២. ឈ្មោះ ប៉ុន ណង ភេទប្រុស អាយុ៥៤ឆ្នាំ ទាំង២នាក់ រស់នៅភូមិអណ្ដូងថ្ម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ (រងរបួសធ្ងន់) ។


ប្រភពបន្តទៀតថា ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ ត្រូវបានរថយន្តរបស់តំណាងរាស្ត្រខេត្តប៉ៃលិន ដឹកបញ្ជូនទៅព្យាបាលរនិងលាងរបួសនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។រីឯម៉ូតូជនរងគ្រោះ ត្រូវបានសមត្តកិច្ចនគរបាលប៉ុស្ថិ៍ស្ទឹងកាច់ យកទៅរក្សាទុករង់ចាំម្ចាស់ចេញពីព្យាបាលយកទៅជួសជុល ។