About Me

header ads

សន្តិសុខមជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សារ២នាក់វាយគ្នាផ្អេីលសមត្ថកិច្ចទាំងយប់

ភ្នំពេញ​៖​ បុរសចំនួន២នាក់ដែលជាសន្តិសុខយាមនៅចំណតរថយន្តមជ្ឈមណ្ឌព្រីនស៍ផ្លាហ្សារបានទាស់ពាក្យសម្តីគ្នាបន្តិចបន្តួចក៏ឈានដល់វាយគ្នាទៅវិញទៅមក​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោ១១យប់​ ថ្ងៃទី២៥ខែមិថុនា​ ឆ្នាំ២០២០​ នៅចំណុចចំណតរថយន្តស្ថិតនៅតាមបណ្តោយព្រះនរោត្តម​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​។





តាមការបង្ហេីបពីភាគីម្ខាងបានឲ្យដឹងថា​ ពួកគាត់កន្លងមកមិនដែលមានទំនាស់គ្នានោះទេលុះមកដល់វេលាកេីតហេតុដោយសារតែការចតរថយន្តទេីបធ្វេីឲ្យពួកគាត់ទាក់សម្តីគ្នារហូតឈានទៅដល់វាយគ្នាទៅវិញទៅមកធ្វេីឲ្យភាគីម្ខាងរងរបួសជាំពេញខ្លួន។ ក្រោយកេីតហេតុភាគីទាំងសងខាងត្រូវបានកម្លាំងកងរាជអាវុធហត្ថនាំយកទៅធ្វេីការសាកសួរបន្ត៕