About Me

header ads

១រថយន្តដឹកដីត្រូវរថភ្លើងបុកបណ្ដាលឲ្យក្រឡាប់

ភ្នំពេញ​៖​រថយន្តដឹកដីមួយគ្រឿងត្រូវបានរថយន្តភ្លើង១ខ្សែបុកចំកន្ទុយពីក្រោយបណ្ដាលឲ្យក្រឡាប់ផ្ងារជេីងចាក់ដីចោលខណះពេលដែលរថភ្លើងនេះដឹកដីពេញទ្រុងបេីកបរឆ្លងកាត់ផ្លូវដែកហើយមិនបានឃើញនិងមិនបានឮសម្លេងរថភ្លើងសុីផ្លេរហើយគួបផ្សំនិងចំណុចនោះគ្មានបារ៉ាស់ហាមឃាត់ផងដែរ។ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក​ ថ្ងៃទី១២​ ខែមិថុនា​  ឆ្នាំ២០២០​ នៅក្នុងភូមិតាពូង សង្កាត់ស្នោ​រ ខណ្ឌកំបូល​  រាជធានីភ្នំពេញ​។



រថយន្តដែលក្រឡាប់បន្ទាប់ពីត្រូវរថភ្លើងបុកនេះម៉ាកហីយាន់ដាយពណ៍​ ខៀវ​ ពាក់ស្លាកលេខភ្នំពេញ3B-6712 រងការខូចខាតយ៉ាងដំណំ ហើយបើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់ ហើយគាត់មិនបានរងរបួសនោះឡើយ។ចំណែករថភ្លើងគឺខ្សែភ្នំពេញ-បាត់ដំបង។




តាមប្រភពព័ត៌មានបានឱ្យដឹងថា​ នៅមុនពេលកេីតហេតុរថយន្តបានបើកបរធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនគួរសមដែរ ចំណែករថភ្លេីងមួយខ្សែខាងលើបានបេីកបរក្នុងទិសដៅពីលិចទៅកើតពីខេត្តចូលក្រុងភ្នំពេញ។ហើយពេលទៅដល់ចំណុចកើតហេតុនៅខណៈពេលពេលឆ្លងកាត់ផ្លូវដែកក៏ត្រូវបានរថភ្លើងទៅដល់បុកចំពីក្រោយចំហៀងខាងស្ដាំបណ្ដាលឲ្យក្រឡាប់ទាំងកម្រោលតែម្ដង។ប៉ុន្តែជាសំណាងល្អមិនបានបណ្ដាលឲ្យមសនគ្រោះថ្នាក់ដល់អ្នកបើកបររថយន្តនោះឡើយ បន្ទាប់មករថភ្លើងបានបើកបន្តដំណើរទៅមុខបាត់ ហើយក្រោយពេលកើតហេតុនគរបាលចរាចរណ៍ខណ្ឌកំបូលនាំយកទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕