About Me

header ads

នគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន៣៣កញ្ចប់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម និងកម្លាំងអន្តរាគមន៍ខណ្ឌមានជ័យ ធ្វើការចាប់ឃាត់ខ្លួន ដកហូតបានថ្នាំញៀន ៣៣កញ្ចប់ ។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ៥ និង៣០នាទីល្ងាច ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំនុចផ្លូវលំ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ខមានជ័យ រាជធីនីភ្នំពេញ ។




ជនសង្ស័យមានឈ្មោះ រិទ្ធ សុវណ្ណរ៉ា ភេទ ប្រុស អាយុ ៣២ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទាប់ជួល ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ខមានជ័យ រាធានីភ្នំពេញ។ វត្ថុតាង និងសម្ភារៈដកហូតរួមមាន៖ ក្រាមសថ្លាចំនួយ៣៣កញ្ចាប់ថង់តូច  សម្ភាៈសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន១ ដាវកែច្នៃចំនួន០២ដើម ។ បច្ចប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្នាននគបាលខណ្ឌមានជ័យដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់បន្តទៀត៕