About Me

header ads

បុរសម្នាក់បោះពួយម៉ូតូយ៉ាងលឿនមិនបានមើលទៅបុករថយន្តមួយ រឿងបើកបត់ខាងមុខ បែកក្បាលរងរបួសធ្ងន់ខ្លួនឯង

ភ្នំពេញ ៖ បុរសម្នាក់បែកមុខបែកមាត់ហូរឈាមរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារតែបើកបរម៉ូតូក្នុងល្បឿនយ៉ាងលឿនមិនបាន មើលទៅបុករថយន្តម៉ាកព្រុសមួយគ្រឿងបើកបត់ខាងមុខពេញទំហឹង និង ត្រូវបានមិត្តភក្តិធ្វើការងារជាមួយគ្នា បញ្ជូនតាម រថយន្តយកទៅកាន់មន្ទីរពេទ្យភ្លាមៗនោះ។ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១២ និង ១៥ នាទីថ្ងៃត្រង់ ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២០ នៅចំណុចមុខរដ្ឋសភាជាតិ ផ្លូវរដ្ឋសភា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។



តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្តម៉ាកព្រុស ព៌ណបៃតងខ្ចី ពាក់ស្លាកលេខភ្នំពេញ២AY-៤៧៨៧ មួយគ្រឿង ដែលបើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់កន្លែង កើតហេតុក៏បានបួងចង្កូតបត់ឆ្វេង។ក៏ស្រាប់តែមានម៉ូតូម៉ាក ហុងដាC125 ព៌ណខ្មៅ ពាក់ស្លាកលេខភ្នំពេញ១HP-៦៩៤៤ មួយគ្រឿងបើកបរក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅស្របទិសគ្នាមិនបានមើលក៏ទៅបុកពេញមួយទំហឹងចំទ្វារខាងមុខកំពិត និង បណ្តាលអោយបែកក្បាលហូរឈាមរងរបួសខ្លួនឯងយ៉ាងធ្ងន់ធ្ងរតែម្តង ចំណែកឯម៉ូតូបាក់កង់ខាងមុខរងការខូច ខាតទាំងសងខាងផងដែរ។




ក្រោយយពេលកើតហេតុភ្លាមៗបុរសរងគ្រោះត្រូវបានមិត្តភក្តិធ្វើការជាមួយគ្នាយករថយន្តមកដឹកយកទៅកាន់មន្ទីរពេទ្យ ចំណែកឯរថយន្តម៉ាកព្រុស និង ម៉ូតូម៉ាកហុងដា C125 ត្រូវបានកម្លាំងមានសម្ថកិច្ចមូលដ្ឋានចុះមកធ្វើការវាស់វែងនិងយកទៅចតលើចិញ្ចើមផ្លូវ ដោយខាងតំណាងភាគីទាំងពីរមកនិយាយដោះស្រាយគ្នាបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុផងដែរ។