About Me

header ads

ដើរដកផ្ចិតតាមមាត់ប្រឡាយជាមួយប្អូនបង្កើតរអិលធ្លាក់ក្នុងទឹកប្រឡាយជំរៅពីរដៃអាអិចជីកលង់ស្លាប់នៅស្រុកស្វាយទាប

ខេត្តស្វាយរៀង៖ក្មេងប្រុសម្នាក់បានដើររកដកផ្ចិតតាមមាត់ប្រឡាយជាមួយប្អូនបង្កើតរអិលធ្លាក់ក្នុងទឹកប្រឡាយដែលជំរៅពីរដៃអាអិចជីកលង់ស្លាប់ខណៈដែលជនរងគ្រោះធ្លាប់មានជម្ងឺប្រកាច់ផង។ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២០ស្ថិតនៅភូមិ កក់ ឃុំ ស្វាយរំពារ ស្រុក ស្វាយទាប ខេត្តស្វាយរៀង។



យោងតាមសមត្ថកិច្ចបានអោយដឹងថា៖ជនរងគ្រោះដែលលង់ទឹកនោះមានឈ្មោះ តុន  ឡុង ភេទប្រុស អាយុ ១៤ឆ្នាំរស់នៅភូមិឃុំកន្លែងកើតហេតុខាងលើ បានដើរទៅរកដកផ្ចិតនៅតាមមាត់ប្រឡាយជាមួយប្អូនស្រីបង្កើតឈ្មោះ តុន សំណាង ភេទស្រី អាយុ ១២ឆ្នាំ បណ្តាលអោយរអិលធ្លាក់ក្នុងទឹកប្រឡាយជំរៅពីរដៃអាឦឭអិចជីកលង់ស្លាប់។


ប្រភពបានបន្តទៀតថា៖ជនរងគ្រោះជាមនុស្សធ្លាប់មានជម្ងឺប្រកាច់និងក្រោយពីរការពិនិត្យរបស់សមត្ថកិច្ចជំនាញយើងជនរងគ្រោះពិតជាលង់ទឹកស្លាប់ប្រាកដមែន។ហើយបច្ចុប្បន្នសមត្ថកិច្ចយើងបានប្រគល់សាកសពទៅអោយក្រុមគ្រួសារធ្វើបុណ្យតាប្រពៃណី។