About Me

header ads

រថយន្តធុនធំដឹងកម្មកកាត់ដេរបានក្រឡាប់ធ្លាក់ផ្លូវបណ្តាលអោយរងរបួសធ្ងន់និងស្រាលខណះដែលអ្នកបើកបរទើបនិងចេះបើក

ខេត្តកំពង់ឆ្នាំង: កម្មករោងចក្រកាត់ដេរ១៧នាក់បានរងរបួសធ្ងន់និងស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រដាប់រថយន្តធន់ធំដឹកកម្មក ។ ហេតុការគ្រោះថ្នាក់ចរាចរខាងលើនេះបានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចំនុចស្ពានអូរប្រម៉ាត់ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៦និង៤៧ ស្ថិតនៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជយ័ ខេត្តកំពង់ឆ្នាំង ។






សមត្ថកិច្ចនគបាលមូលដ្ឋានដែលចុះដល់កន្លែងកើតហេតុបានអោយដឹងថាពិតជាកើតមានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកកម្មកររោងចក្របើកធ្លាក់ផ្លូវពិតមែនក្នុងនោះអ្នករងគ្រោះសរុប២១នាក់ ធ្ងន់០៣នាក់ ស្រី០៣នាក់និងប្រុស១នាក់ ក្នុងចំណោមមនុស្ស៦០នាក់ជិះនៅលើរថយន្តផងដែរ  ។ អធិការនគបាលស្តីទីស្រុកសាមគ្គីមានជយ័បានអោយដឹងតាមរយះទូរសព្ធនៅវេលាម៉ោង១០និង១៦នាទី ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះថា កម្មកររោអចក្រដែលរងគ្រោះថ្នាក់ក្រឡាប់រថយន្តធ្វើការនៅរោងចក្រផលិតការបូបHorizon outdoorនិងរោងចក្រផលិតសម្លៀកបំពាក់ Golden Apparel និងរោងចក្រការបូប Khai neng នៅស្រុកសាមគ្គីមានជយ័ខេត្តកំពង់ឆ្នាំង។ អធិការនគបាលស្តីទីស្រុកសាមគ្គីមានជយ័បានអោយដឹងថានៅមុនពេលកើតហេតុរថយន្តខាងលើបានដឹកកម្មកដែលជិះលើរថយន្តមានគ្នា៦០នាក់បើកបរនៅពេលកំពង់មេឃធ្លាក់ភៀងឡើងវ៉ាជែងម៉ូតូនិងបានរេចង្កូតបណ្តាលអោយរថយន្តក្រឡាបនៅលើផ្កូវជាតិលេខ៥ខណះអ្នកបើកបរទើបរៀនបើករថ្មីក្រោយពេលកើតអ្នកបើកបររត់គេចខ្លួនបាត់ផងដែរ ។





អនុប្រធានមន្ទីការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈលោក មាស​ ស៊ីណាត បាននិយាយអោយដឹងថាគិតត្រឹមម៉ោង៨ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះថា កម្មរោងចក្រទាំង៤ខាងលើនេះបានរងរបួស៣៤នាក់ ប្រុស៥នាក់ របួសធ្ងន់ ៣នាក់ ចូលមកសម្រាក់នៅក្នុងមន្ទីពេទ្យបង្អែកស្រុកកំពង់ត្រឡាច១១នាក់ និងសម្រាក់នៅឃ្លីនិច តែ វណ្ណា ២១នាក់ ប្រុស៥នាក់និងបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាលម៉ែត្រ១នាក់ផងដែរ ។ សូមបញ្ជាក់ផងដែរថានៅក្នុងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះផងដែរអភិបាលខេត្តកំពង់ឆ្នាំងលោក ឈួ ចន្ទ័ឌឿន បានដឹកនាំប្រតិភូចុះនាំយកអំណោយទៅសាកសួសុខទុក្ខកម្មករោងចក្រដែលរងគ្រោះដោយសារគ្រោះថ្នាក់ក្រឡាប់រថយន្តនៅរសៀលម្សិលមិញនេះផងដែរ ៕