About Me

header ads

ព្រះនាងតូច នរោត្តម ជេន ណា កំពុងទទួលបាននូវភាពស្ងប់ស្ងែងពីមហាជនកម្ពុជា ក្នុងការក្រសាលចម្រៀង រួមជាមួយព្រះសូរ្យសៀងនៃ សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស


ព្រះនាងតូច នរោត្តម ជេន ណា បានបង្ហាញចំណងដៃថ្មីមួយ ដែលទាក់ទាញភាពស្ងប់ស្ងែងពីមហាជនកម្ពុជាយ៉ាងច្រើន ពេញបណ្តាញសង្គមក្នុងការក្រសាលចម្រៀងមួយបទរួមជាមួយព្រះសូរ្យសៀងនៃ សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស។ បទចម្រៀងនេះ មានចំណងជើងថា កុលាបភ្នំពេញ ជាព្រះរាជនិពន្ធដ៏ថ្លៃថ្លារបស់សម្តេចព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋិ។





វីដេអូស្នាព្រះហស្តនេះ ត្រូវបានលើកឡើងនៅក្នុងឱកាសមួយដ៏ប្រពៃ នៃថ្ងៃទិវាដឹងគុណឪពុកនៅទូទាំងសកលលោក។ គួរបញ្ជាក់ថា នេះជាលើកទី១ ហើយ ដែលសម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស ក្រសាលចម្រៀង រួមជាមួយ ព្រះនាងតូច នរោត្តម ជេន ណា ដែលត្រូវជាព្រះនត្តារបស់ព្រះអង្គ។ ក្នុងនោះប្រិយមិត្តមហាជនពិតជាកោតសរសើរ និងចូលទស្សនា សណ្តាប់ យ៉ាងជក់ចិត្តដិតអារម្មណ៍ ជាមួយនឹងចម្រៀងដ៏មានអត្ថន័យនេះ។

ប្រភពវីដេអូចម្រៀងពីយូធូបឆាណែលៈ Jenna Norodom Official Music

រាយការណ៍ដោយៈ ស្រីអូន