About Me

header ads

ឃាត់ជនសង្ស័យម្នាក់ រត់រួចម្នាក់ពាក់ព័ន្ធថ្នាំញៀននៅស្រុកមុខកំពូល

កណ្តាល៖ ជនសង្ស័យម្នាក់ចំណោម២នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនក្នុងករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០ នាទីនៅចំណុចផ្ទះគ្រុយ ចាន់ធី នៅភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ។ ប៉ូលិសនិយាយថា ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះគ្រុយ ចាន់ធី ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) និង២-ឈ្មោះ ថុល វិចិត្ត ភេទប្រុស ២៧ ឆ្នាំ នៅភូមិព្រែកឬស្សី ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល (រត់គេចខ្លួន)។ វត្ថុតាងចាប់យករួមមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៩កញ្ចប់ មធ្យម០១កញ្ចប់ និងទូរស័ព្ទដៃចំនួន ០១ គ្រឿង ។
   


ប៉ូលិសបន្តថា នៅថ្ងៃទី០១ មិថុនាឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទី កម្លាំងប៉ូលិសផ្នែកប្រឆាំងគ្រឿងញៀនស្រុកបានសហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំសំបួមាស ដោយមានការរាយការណ៍ពីរប្រជាពលរដ្ឋថា មានករណីប្រើប្រាស់និងជួញដូរគ្រឿងញៀនដោយខុសច្បាប់នៅចំណុចផ្ទះគ្រុយ ចាន់ធីនៅភូមិជ្រែមួយរយ ឃុំសំបួរមាសស្រុកមុខកំពូលខេត្តកណ្តាល។ ពេលនោះកម្លាំងប៉ូលិសបានទៅដល់ចំណុចកើតហេតុឃើញឈ្មោះ គ្រុយ ចាន់ធី កំពុងនៅក្រោមផ្ទះហើយបានឃើញថ្នាំញៀននៅលើគ្រែក្បែរជនសង្ស័យចំនួន០៩កញ្ចប់មធ្យម០១ កញ្ចប់ ហើយកម្លាំងប៉ូលិសបាននាំជនសង្ស័យមកប៉ុស្តិ៍ដើម្បីសាកសួរ ។



នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀន០៩កញ្ចប់នេះពិតជារបស់ខ្លួនទិញពីឈ្មោះ ថុល វិចិត្ត ចំនួន៣០ម៉ឺនរៀល ។ ចំពោះជនសង្ស័យខាងលើកម្លាំងប៉ូលិសជំនាញនិងប៉ូលិសប៉ុស្តិ៍សំបួររមាស បានកសាងសំណុំរឿងតាមនីតិវិធី៕